មីយ៉ាន់ម៉ា៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ពេលថ្មីៗនេះ មានប្រតិបត្តិការ រុករក និង ស្វែងរក នូវជួងមាសបុរាណមួយ ដែលជាជួង ធំជាងគេ នៅលើ ពិភពលោក ដែលបាន លិចបាត់ ក្នុងទឹកទន្លេ តាំងពី ៤សតវត្សមុន មកម្ល៉េះ។


រូបភាពៈ គំរូតំណាង ជួងនេះកាលពីសម័យនោះ 

ប្រភពដដែលបាន ឲ្យដឹងថា ជួងនេះ គឺមានឈ្មោះថាជួង Dhammazedi ត្រូវបានធ្វើឡើងពី ប្រាក់ សំណ និង មាស ដែលជួងនេះ ត្រូវបាន គេដឹងថា មានទម្ងន់ រហូត ដល់៣០០តោនឯណោះ ។ កាលពី សតវត្សទី ៥ ជួងមួយ នេះ ត្រូវបាន គេផលិតឡើង  ដើម្បី ដាក់ទុក ប្រើប្រាស់ ក្នុង វត្ត Schwedagon ជា វត្តបែប ព្រះពុទ្ធសាសនា ដ៏សក្តិសិទ្ធិ មួយកន្លែង ដែលប្រជាជន មីយ៉ាន់ម៉ាតែងតែ ទៅ គោរពបូជា  ។


រូបភាពៈ ជួងថ្មី មួយទៀត ដែលបានប្រើប្រាស់ក្នុងវត្តមួយសព្វថ្ងៃ

ប៉ុន្តែនៅកំឡុងឆ្នាំ ១៦០៨នោះ គឺមាន បុរសជាអ្នក ផ្សងព្រេង និងជាអ្នកជំនួញជនជាតិ ព័រទុយហ្គាល់ម្នាក់ ឈ្មោះ Filipe de Brito បានរឹបអូស យក ជួងសក្តិសិទ្ធិនេះ ក្នុងគោលបំណង ដើម្បីដុត រំលាយជួងនេះ ដើម្បីធ្វើ កាំភ្លើងធំ ។ បន្ទាប់មក គាត់  បានដឹកជួងនេះ ចេញពី ក្នុងវត្ត និង បានបណ្តែតវា លើក្បួនទឹក តាមទន្លេ Bago  តែអ្វី នឹកស្មានមិនដល់ ក្បួនបានលិច ហើយជួង ក៏លិច ចូល ទៅបាត ទន្លេផងដែរ។

អស់រយៈពេលជា ច្រើនសតវត្សទៅហើយនោះ  រឿង ជួងបុរាណ ធំជាងគេ លើលោក ដែលបានលិចបាត់ ក្នុងទឹកទន្លេ Bago នៅតែដិតជាប់ក្នុង ចិត្តគំនិត  ជនជាតិមីយ៉ាន់ម៉ា និង អ្នកកាន់ ពុទ្ធសាសនា ទូទាំងពិភព លោក ផងដែរ ។


រូបភាពៈ រូបគំរូ នៃជួងបុរាណដែលគេ គូសចេញមក 

យ៉ាងណាមិញ ក្នុងរយៈពេល ២៥ឆ្នាំ ចុងក្រោយនេះ គឺមានការ ស្វែងរកនិងរុករក ជួងនេះ  ជាង ៧ដងទៅហើយ ដែលព្រម ថែមទាំងមានការ សហការជាមួយ អ្នកជំនាញ និង ក្រុមអ្នករុករក អន្តរជាតិ ព្រមទាំងបាន ប្រើប្រាស់ ឧបករណ៍ ទំនើបៗទៀតផង ប៉ុន្តែនៅតែមិនទាន់ រកឃើញ ថា ជួងបុរាណនេះ នៅទីណា ក្នុងបាត ទន្លេនោះ ឡើយ ។

ប្រភពដដែល បន្ថែមថា ប្រតិបត្តិការ ស្វែងរកនាពេលថ្មីៗ នេះ ត្រូវបាន ចំណាយ លុយជាង ២៥០,០០០ ដុល្លារអាមេរិក។ ជាមួយគ្នានោះដែរ ប្រជាជន និង អ្នកឃ្លាំ មើល ការ ស្វែងរក នេះ រាប់រយ នាក់ បានមក ទន្ទឹង មើល និងរង់ចាំ លទ្ធផល នៅច្រាំងទន្លេ Bago ផងដែរ។ មនុស្សជាច្រើន បានអង្គុយ រង់ចាំ ណែនណាន់តាន់តាប់ និង ហាលថ្ងៃ ហាល ភ្លៀងខ្យល់ ក្នុងប្រតិបត្តិការនេះ ។ ប៉ុន្តែការស្វែងរក របស់ ក្រុម ការងារ ចុងក្រោយ និង មានទាំង ការជ្រមុជ ក្នុងទឹក ទៀតផងនោះ នៅតែមិន ទាន់រកឃើញ ជួងបុរាណ  នេះនៅឡើយ។

ទោះបីជាយ៉ាងណា ក្រុមការងារ ដែលបានស្វែងរក ជួងបុរាណនេះ នឹងបន្តជ្រមុជ នៅពីរសប្តាហ៍ ក្រោយទៀត ហើយពួកគេ គិតថា ជួងនេះ អាចត្រូវ កប់ក្រោមល្បាប់ភក់ នៅកន្លែងណាមួយ ក្នុង បាតទន្លេនេះផងដែរ ៕




រូបភាពៈ ប្រជាជន កំពុងតែទន្ទឹងមើលលទ្ធផលនៃ ការរុករកនិងការច្រមុជទឹករបស់អ្នករុករក


ប្រភព ៖ BBC

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]