អង់គ្លេស៖ នេះគឺជាដំណឹង ដ៏ល្អមួយសម្រាប់ ប្រិយមិត្តជាច្រើន ដែលគាំទ្រក្រុម បាល់ទាត់អង់គ្លេស Manchester United បន្ទាប់ពីក្រុម នេះបានទទួល ជោគជ័យក្នុងការ នាំយកកីឡាករ ខ្សែការពារ Marcos Rojo មកកាន់ទឺកដី Old Trafford។

យោងតាមប្រភព ព័ត៌មានអ៊ីតាលី បានឲ្យដឹងថា ក្រុមបាល់ទាត់ Sporting Lisbon ទទួលបាន ទឹកប្រាក់ចំនួន ១៥.៩ លានផោន (ជាង២៦លានដុល្លារ) សម្រាប់តម្លៃខ្លួន នៃកីឡាករ Marcos Rojo បូករួមជាមួយ និងការទទួល បានកីឡាករ Nani ក្នុងលក្ខណៈ ខ្ចីជើងរយៈពេល ១ឆ្នាំ។

ការទិញយក កីឡាករ Marcos Rojo នេះបានធ្វើឡើង បន្ទាប់ពីក្រុម បិសាចក្រហម Manchester United ចាញ់ក្រុម Swansea ក្នុងលទ្ធផល ២-១ នៃការប្រកួត បើកឆាក ក្នុងក្របខ័ណ្ឌ English Premier League កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ហើយគ្រូបង្វឹក លោក Louis Van Gaal បានមើលឃើញ ថាមានភាព ខ្វះចន្លោះ និង មានចំណុចខ្សោយ ត្រង់ខ្សែការពារ ខាងក្រោម។

ស្របពេលនេះដែរ ក្លឹបបាល់ទាត់ ធំមួយផ្សេងទៀត របស់អង់គ្លេស Arsenal ក៏កំពុងតែ ព្យាយាមទាក់ទង ទិញយកខ្សែបម្រើកណ្តាល នៃក្លឹបអ្នកមាន របស់បារាំង Paris Saint German គឺកីឡាករ Adrien Rabiot ក្នុងតម្លៃ ៥,៦លានផោន (ជាង៩លានដុល្លារ) ផងដែរ បន្ទាប់ពីកុងត្រា របស់កីឡាករ វ័យ១៩ឆ្នាំ រូបនេះ ត្រូវបានបញ្ចប់។

រីឯក្លឹបហង្សក្រហម Liverpool ក៏កំពុងតែ ព្យាយាម ដុតដៃដុតជើង ក្នុងការនាំយក កីឡាករ Radamel Falcao ខ្សែប្រយុទ្ធ សញ្ជាតិកូឡុំប៊ី ដើម្បីយកមក ជំនួសកន្លែង Luis Suarez ដែលបានចាកចេញ ទៅកាន់ក្លឹប Barcelona បាត់ហើយនោះ ផងដែរ។

ទាំងនេះគឺ ជាព័ត៌មាននៃ ការទិញយក កីឡាកររបស់ ក្លឹបធំៗនៃ ប្រទេសអង់គ្លេស មុនពេលដែល ទីផ្សារដោះដូរ កីឡាករនឹងត្រូវ បញ្ចប់នៅ ថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]