កិច្ចសហប្រតិបត្តិការនឹងបង្កើតកម្លាំងដើម្បីទប់ទល់ទៅនឹង គ្រោះមហន្តរាយ និងវិបត្តិពិភព លោកដទៃ ទៀតនៅទូទាំងតំបន់អាស៊ីនិងអាហ្វ្រិក

បាងកក, ថ្ងៃទី១៩សីហា២០១៤- ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ច អភិវឌ្ឍអន្តរជាតិ (USAID) និងមូល និធិ Rockefeller បានប្រកាស ទឹកប្រាក់ចំនួន ១០០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីកិច្ច សហប្រតិបត្តិការ ដ៏រឹងមាំជាសាកល ដែលបានដាក់ចេញនូវ ចក្ខុវិស័យថ្មីដ៏ជាក់លាក់មួយ ដើម្បីទប់ទល់ ទៅនឹង គ្រោះមហន្តរាយ អសន្ដិសុខ ស្បៀងផលប៉ះពាល់នៃ បំរែបំរួលអាកាសធាតុ និងកត្តាផ្សេងទៀត ដែលជះឥទ្ធិពលដល់ភាព ក្រីក្រនៅក្នុងសហគមន៍ ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។

ជារៀងរាល់ឆ្នាំមនុស្សរាប់រយលាននាក់ ត្រូវបានវាយប្រហារ ដោយបញ្ហាភ័យ តក់ស្លុតដ៏នឹកស្មាន មិនដល់ ជាច្រើន ដូចជាព្យុះទីហ្វុងព្យុះសង្ឃរា ទឹកជំនន់រញ្ជួយដី និងរលកយក្ស ស៊ូណាមិ ដែលបានបំផ្លាញជីវិត និងជីវភាព រស់នៅរបស់មនុស្ស ក្នុងពេលតែមួយ ប៉ព្រិចភ្នែក។ ទន្ទឹមនឹងនេះ ការទទួលរងនូវ ការឡើង កម្តៅ នៃភពផែនដី បំរែបំរួលអាកាសធាតុនិងជំងឺ រាតត្បាតផ្សេងៗ ដែលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាព មនុស្សជាតិ ផលប៉ះពាល់ចំពោះការផ្គត់ផ្គង់ ទឹកស្អាតនិងចំណីអាហារ អាចបង្កជា ជំងឺ តប់ប្រមល់ ដ៏រ៉ាំរ៉ៃ ដែលកើតឡើងបន្តិចម្តងៗ ហើយពេលខ្លះឈាន ដល់វិបត្តិមួយដ៏ធ្ងន់ធ្ងរ។

នៅក្នុងស្ថានភាពទាំងនេះប្រជាជនក្រីក្រ ទទួលរងគ្រោះធ្ងន់ធ្ងរ ជាងគេបំផុតជាក់ស្តែង ជាញឹកញាប់ពួកគេ ខ្វះសមត្ថភាពឬធនធាន ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្ដិ របស់ខ្លួន។ នេះបណ្តាលមកពី ការចំណាយ នៅក្នុងសង្គម ដែលអ្នកជំនាញ បានប៉ាន់ស្មានថា ជិតមួយភាគបីនៃការ វិនិយោគលើ ការអភិវឌ្ឍ ទាំងអស់ត្រូវបានបាត់បង់ទៅលើគ្រោះ មហន្តរាយទាំងអស់។

លោក Michael Yantes នាយកបេសកកម្មការអភិវឌ្ឍនៃទីភ្នាក់ងារ USAID ប្រចាំតំបន់ អាស៊ីបានឱ្យ ដឹងថា៖ «គ្រោះមហន្តរាយនានាត្រូវ បានកើនឡើងជា បន្តបន្ទាប់នៅ ក្នុងតំបន់អាស៊ីពីព្រោះ មនុស្សកាន់ តែច្រើនកំ ពុងតែស្ថិតនៅក្នុង គ្រោះថ្នាក់ ដោយគ្មានមធ្យោបាយ ក្នុងការការពារមនុស្សជាទី ស្រឡាញ់ របស់ខ្លួន និង ទ្រព្យសម្បត្ដិរបស់ពួកគេ។ ដើម្បីដោះស្រាយបញ្ហានេះយើង នឹងកសាងបណ្តាញ តាមរយៈសហ ប្រតិបត្តិការនេះ និងរិះរកគំនិតល្អៗ ពីរដ្ឋាភិបាលក្នុង តំបន់ព្រមទាំងវិស័យ ឯកជននិង សង្គមស៊ីវិលដើម្បី ឱ្យការវិនិយោគរួមរបស់ យើងអាចការពារជីវិត និងជីវភាពរស់នៅ របស់មនុស្សបាន»។

សហប្រតិបត្តិការដ៏រឹងមាំជាសាកល នឹងផ្តោតសំខាន់លើតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ តំបន់ សាហេល (Sahel) និងតំបន់ភាគខាងកើត នៃទ្វីបអាហ្រ្វិក(the Horn of Africa) ដែលជាតំបន់ ងាយនឹង ជួបគ្រោះ មហន្តរាយ ឬ វិបត្តិគ្រប់ប្រភេទ។ មូលនិធិសហ ប្រតិបត្តិការនេះ នឹងដើរតួជា កាតាលីករ លើកទឹកចិត្តឱ្យអ្នក ដទៃទៀតចូលរួម ដើម្បីសកម្មភាព មនុស្សជាតិទាំងអស់គ្នា។ ដោយបានបង្កើត និងកំពុងដំណើរការ លើការងារបានល្អរួច ទៅហើយសហប្រតិបត្តិការនេះ នឹងផ្តល់នូវការ លើកទឹកចិត្ត សម្រាប់គំនិតល្អៗ ទាំងឡាយ ដើម្បីចូលរួម ទាំងអស់គ្នា ក្នុងការស្វែងរកដំណោះ ស្រាយដែលនឹង ជួយក្រុមគ្រួសារ សហគមន៍ ប្រទេសជាតិ និងតំបន់គ្រប់គ្រង គ្រោះមហន្តរាយ និងហានិភ័យអាកាសធាតុ ដើម្បីកសាងអនាគត ដ៏រឹងមាំនិងមានស្ថិរភាព បន្ថែមទៀត។ សហប្រតិបត្តិការនេះនឹងគាំទ្រ គំនិតដែលមាន ឥទ្ធិពលចំពោះ ព័ត៌មាននិងបច្ចេកវិទ្យា ដើម្បីសង្រ្គោះ ជីវិតនិង ជីវភាពមនុស្ស ក៏ដូចជា ធនធានទាំងឡាយ ក្នុងពេលណាមួយ ដែលពួកគេត្រូវការបំផុត។

លោក AshvinDayal ដែលជាអនុប្រធាននិងជានាយក គ្រប់គ្រងនៃ មូលនិធិ Rockefeller ប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថា៖ «ការវិនិយោគក្នុងការ ស្ថាបនាភាពរឹងមាំ មានន័យថាយើង នឹងកាត់បន្ថយ ផលប៉ះ ពាល់ បានច្រើន នៅពេលដែលគ្រោះមហន្តរាយ ផ្ទុះឡើង និងកើតឡើងសាជាថ្មី។ សកម្មភាពនេះ នឹងធ្វើឲ្យ យើងទទួលបាននូវអ្វី ដែលហៅថា “ផលចំណេញស្មើ” ជាភាពខុសគ្នា ដែលសហគមន៍មួយមាន បន្ទាប់ ពីភាពតក់ស្លុតកើតឡើង ក្រោយពេល ដែលការវិនិយោគលើ ភាពរឹងមាំត្រូវ បានបង្កើត ឡើង បើធៀបទៅ នឹងកន្លែង ដែលគ្មានការវិនិយោគបែបនេះ»។

តម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដ៏ រឹងមាំនេះគឺមានភាព ច្បាស់លាស់ណាស់: ដែលជាការរួមបញ្ចូល គ្នា នៃបញ្ហាដូចជាការរិចរិល បរិស្ថានកំណើនប្រជាជន និងនគរូបនីយកម្មគួបផ្សំ នឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដែលមានន័យថាមនុស្សកាន់តែច្រើន អាចមាន ហានិភ័យនៃ គ្រោះ មហន្តរាយ ក្នុងពេលអនាគត។ រយៈពេល ៣០ ឆ្នាំចុងក្រោយនេះចំនួន នៃគ្រោះមហន្តរាយទាក់ទង នឹងអាកាសធាតុបានកើនឡើង បីដងចំណែកការចំណាយ គឺបានកើនឡើងពី ៣០០ភាគរយដល់ ២០០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ខណៈពេលដែលបណ្តាប្រទេស ដែលមានប្រាក់ ចំណូលទាប ត្រូវបានវាយប្រហារត្រឹមតែ ៩ភាគរយនៃគ្រោះ មហន្តរាយទាំងនេះ ដែលពួកគេ តំណាងឱ្យ ៤៨ ភាគរយ នៃ អ្នកស្លាប់ទាំងអស់។

ជាមួយលក្ខណៈពិសេសនៃសហប្រតិបត្តិការ ដ៏រឹងមាំជាសាកលនេះ នឹងក្លាយជាការ ប្រឡងប្រណាំង ការប្រកួតប្រជែងភាពរឹងមាំ ដែលជាការប្រកួតប្រជែងដើម្បី ទាញយកគំនិតល្អៗ នៅក្នុងតំបន់ផ្តោត សំខាន់បី។ ការប្រកួតនេះនឹង បើកដំណើរការនៅចុងឆ្នាំនេះ ដោយត្រូវបើកឱ្យមានការចូលរួម ពីក្រុមចម្រុះ ដូចជាមកពីអង្គភាព ដែលមិនសំដៅប្រាក់ចំណេញ ស្ថាប័នសិក្សារដ្ឋាភិបាល និងវិស័យឯកជននានា។

អំពីThe Rockefeller

អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ ដែលបេសកកម្មរបស់មូលនិធិ Rockefeller បានផ្សព្វផ្សាយ លើកកម្ពស់សុខុមាលភាព របស់មនុស្សជាតិនៅ ទូទាំងពិភពលោក។ សព្វថ្ងៃនេះមូលនិធិ Rockefeller បន្តបេសកកម្មនេះ តាមរយៈគោលដៅពីរ៖ បន្តសមាហរណកម្ម សេដ្ឋកិច្ច ដែលពង្រីកឱកាសដល់ការ ចែករំលែក ភាពរុងរឿង បានយ៉ាងទូលំទូលាយ បន្ថែមទៀត និងការពង្រឹង ភាពរឹងមាំដោយការ ជួយប្រជាជន សហគមន៍ និងស្ថាប័នរៀប ចំសម្រាប់ទប់ទល់នឹងការលេចឡើង កាន់តែខ្លាំង នូវបញ្ហា ស្រួចស្រាវ និងជំងឺតប់ប្រមល់រ៉ាំរ៉ៃ។ ដើម្បីសម្រេចបាននូវ គោលដៅទាំងនេះ មូលនិធិ Rockefeller ធ្វើការលើចំណុច ដែលផ្តោតសំខាន់បួនគឺ បញ្ហាសុខភាពជាចម្បង បង្កើនប្រព័ន្ធ អេកូឡូស៊ីជីវិតមាន សុវត្ថិភាព និង ការផ្លាស់ប្តូរទីលំនៅ - ដើម្បីដោះស្រាយ ឫសគល់នៃ បញ្ហាប្រឈម ដែលកំពុងតែ លូតលាស់ និងបង្កើតការ ផ្លាស់ប្តូរប្រព័ន្ធ។ រួមគ្នាជាមួយ នឹងដៃគូ និងអង្គការទទួល ជំនួយមូលនិធិ Rockefeller ខិតខំជំរុញនិងកំណត់ មាត្រដ្ឋានដែល មានការផ្លាស់ប្តូរ ថ្មីបង្កើតដៃគូសហការ ថ្មីៗផ្សេង ទៀត និងទទួល យកហានិភ័យ ដែលអ្នកដទៃ ទៀតមិនអាច ឬនឹងមិនអាច។

ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.rockefellerfoundation.org

អំពីទីភ្នាក់ងារ USAID

ទីភ្នាក់ងារ USAID គឺជាទីភ្នាក់ងារនៃរដ្ឋាភិបាល សហរដ្ឋអាមេរិកដ៏នាំមុខគេមួយ ដែលធ្វើការ ដើម្បីបញ្ចប់ ភាព ក្រីក្រនៅទូទាំងពិភពលោក និង ធ្វើឲ្យសង្គមរឹងមាំតាម រយៈសក្តានុពលរបស់ពួកគេ។ បេសកកម្ម អភិវឌ្ឍន៍ ប្រចាំតំបន់របស់ USAID សម្រាប់តំបន់អាស៊ី គឺជាការិយាល័យក្នុងតំបន់ដែលបាន អនុវត្តកម្ម វិធីនិង ការបង្កើតសហ ប្រតិបត្តិការជា មួយរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និង ស្ថាប័នថ្នាក់ តំបន់នៅ ទូទាំងប្រទេសជាតិចំនួន ២៤ ក្នុងតំបន់អាស៊ី ដើម្បីដោះ ស្រាយបញ្ហាប្រឈមការអភិវឌ្ឍដ៏ សំខាន់នៅក្នុងតំបន់ ដូចជាបរិស្ថាន និងការគ្រប់គ្រង ធនធានធម្មជាតិ ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយនិង ជំងឺឆ្លងដែលរាតត្បាតពី ប្រទេសមួយទៅប្រទេសមួយ។ នៅទូទាំងតំបន់នេះទី ភ្នាក់ងារ USAID ក៏បានធ្វើការ ដើម្បីការពារ និងផ្តល់អំណាច ដល់ប្រជាជន ដែលងាយរងគ្រោះ និងពង្រឹង ស្ថាប័នក្នុងតំបន់ ដើម្បីធានាបាន នូវកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ អាស៊ីដែលនាំ មកជាមួយ នូវសន្តិសុខ ស្បៀងការ ការពារបរិស្ថាន និងសមភាពយេនឌ័រក្នុង សង្គមស៊ីវិលកាន់តែប្រសើរ។

សម្រាប់ព័ត៌មាន បន្ថែមសូមចូលកាន់គេហទំព័រ៖ www.usaid.gov/asia-regional .


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]