អាល្លឺម៉ង់៖ នារីម្នាក់ត្រូវ បានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ជាបន្ទាន់ រីឯមនុស្សជាង ១០០នាក់ ផ្សេងទៀត ត្រូវបានដាក់ ឲ្យនៅមួយកន្លែង ឆ្ងាយពីអ្នកដទៃ នៅថ្ងៃនេះ បន្ទាប់ពីមាន ការសង្ស័យជុំវិញ ករណីមេរោគ អ៊ីបូឡា (Ebola) មានការផ្ទុះ ឡើងនៅក្នុង ប្រទេសអាល្លឺម៉ង់។

យោងតាម ប្រភពព័ត៌មាន បានបញ្ជាក់ ឲ្យដឹងថា នារីម្នាក់ដែល ត្រូវបានគេ សង្ស័យថាមាន ផ្ទុកមេរោគកំណាច នោះបានចូលទៅ ក្នុងមជ្ឈមណ្ឌល ការងារដ៏ធំមួយ នៅក្នុងទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដែលមានមនុស្ស ជាង១០០នាក់ បាននៅក្បែរ និងប៉ះពាល់ រូបនាង។

ការសង្ស័យនេះ មានឡើងបន្ទាប់ពី អាការៈរបស់នាង មានលក្ខណៈ ក្តៅខ្លួនយ៉ាងខ្លាំង ក្អួតចង្អោរ និងសន្លប់ភ្លាមៗ ដែលនេះជាមូលហេតុ ធ្វើឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការ ត្រួតពិនិត្យ យ៉ាងម៉ត់ចត់ ទៅលើករណី មួយនេះ។


អ្នកនាំពាក្យ នៃនាយកដ្ឋាន សុខភាពជាតិ បាននិយាយថា “នារីដែលមិនទាន់ បានបង្ហាញ អត្តសញ្ញាណ ម្នាក់នេះ មានអត្រាខ្ពស់ ក្នុងការផ្ទុកមេរោគ អ៊ីបូឡា ព្រោះថានាង ទើបតែចាកចេញ ពីប្រទេស នីហ្សេរីយ៉ា ជាកន្លែង ដែលមេរោគមួយនេះ កំពុងរាតត្បាត យ៉ាងខ្លាំងផងដែរ”។

គាត់បានបន្តទៀតថា “យ៉ាងណាមិញ ពេលនេះពួកយើង កំពុងតែប្រឹងប្រែង យ៉ាងខ្លាំងដើម្បី ពិសោធន៍មើលថា តើនាងបានផ្ទុក មេរោគកំណាច នេះឬអត់ ហើយពេលនេះ នាងត្រូវបានដាក់ នៅក្នុងបន្ទប់មួយ ដាច់ដោយឡែក ពីគេ។ លើសពីនេះទៀត មនុស្សជាង ១០០នាក់ ដែលស្ថិតនៅក្នុង មជ្ឈមណ្ឌលការងារ និងនៅក្បែរនាង ជាងគេក៏កំពុង តែត្រូវបាន ជម្លៀសទៅកន្លែង សុវត្ថិភាពនិង នៅឆ្ងាយពីគេឯង ដើម្បីធ្វើការពិនិត្យ សុខភាពជាមុនសិន មុននឹងអនុញ្ញាត ឲ្យពួកគេត្រឡប់ ទៅផ្ទះ”។

នេះគឺជាការ ភ្ញាក់ផ្អើលក៏ ដូចជាការ ព្រួយបារម្ភថ្មី មួយទៀតចំពោះ ការរីករាលដាល នៃមេរោគមរណៈ មួយនេះ។ តាមបណ្តាប្រទេស ជាច្រើននៃ ទ្វីបអ៊ឺរ៉ុប បានរឹតបន្តឹង និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីកុំឲ្យ មេរោគអ៊ីបូឡា ផ្ទុះឡើងក្នុង ប្រទេសរបស់ខ្លួន ព្រោះថា វាបានសម្លាប់ មនុស្សជាច្រើន រយនាក់មកហើយ ម្យ៉ាងវិញទៀត មិនទាន់មានវិធី ឬថ្នាំណាមួយ ដើម្បីព្យាបាលវា នៅឡើយនោះទេ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]