បរទេស៖ សត្វឆ្កែជា ប្រភេទសត្វចិញ្ចឹម ដែលឆ្លាត ស្មោះត្រង់ ចេះចាំផ្ទះ ហើយ ពេលខ្លះ សត្វឆ្កែ វាជាសត្វចូលចិត្តឆ្ងល់ រពឹស និង ចូលចិត្ត ធ្វើ តម្រាប់តាម មនុស្ស  និង ដើរតាមមនុស្ស ផងដែរ ។

យ៉ាងណាមិញ វីដេអូឃ្លីបគួរឲ្យអស់សំណើច មួយបាន បង្ហាញពីសកម្មភាព របស់ សត្វឆ្កែ ឆ្លាត គួរឲ្យស្រលាញ់ និង ឆ្លាតវៃ មួយក្បាល ដែលវា អាចចេះ គ្រវីក្បាល  ចាក់ក្បាច់ ទៅឆ្វេង ស្តាំ និង   ទៅតាមចង្វាក់ បទចម្រៀង ញាក់  ដែល ដូច ជាសកម្មភាព ម្ចាស់របស់វា កំពុងតែ បាន ធ្វើ ផងដែរ ។

ចំពោះ វីដេអូឃ្លីប ឆ្កែដ៏ឆ្លាតរាំចាក់ក្បាច់ត្រូវ បានថតជា ពីរវគ្គ ដែលវីដេអូឃ្លីបមួយ វាបាន គ្រវីក្បាលជាមួយម្ចាស់របស់វា និងមួយផ្សេងទៀត គឺវា អង្គុយគ្រវី តែឯង ហើយវីដេអូទាំងពីរ មានការ ចុចមើលជាច្រើន ដង ក្នុងវេបសាយ យូធូបផងដែរ ៕ 

ចង់ដឹង សកម្មភាពឆ្កែមួយនេះ ថាឡូយយ៉ាងណានោះ សូមមកទស្សនាវីដេអូឃ្លីប ចំនួនពីរខាងក្រោមនេះ ៖ 

វីដេអូឃ្លីប វគ្គទី១

វីដេអូឃ្លីប វគ្គទី២

តើប្រិយមិត្ត យល់ថាឆ្កែនេះ ឆ្លាតដែរឬ ទេ?

ប្រភព យូធូប

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]