ភ្នំពេញ៖ តារាសម្តែង និង ជាតារាចម្រៀង ទើបទ្បើងកូដកញ្ញា គង់ ចាន់រដ្ឋា បន្ទាប់ពីវិលត្រទ្បប់ពីការ ច្រៀងនៅសហរដ្ឋអាមេរិក មកដល់ស្រុកខ្មែរមិនទាន់ បានប៉ុន្មានផងថ្មីៗ នេះស្រាប់តែ មានព័ត៌មានថា តារាស្រីរូបនេះហាក់ មានការវាយឭកខ្ពស់ជាង កាលពីនៅស្រុកខ្មែរមិនទាន់ បានចាកចេញទៅច្រៀង និងសម្តែងនៅ សហរដ្ឋអាមេរិក។ ប៉ុន្តែព័ត៌មាន នេះត្រូវបានម្ចាស់ខ្លួន បដិសេធថា ពុំមែនជាកាពិតទេ គឺជារឿងច្រណែនឈ្នៀនេះ តែប៉ុណ្ណោះ។

ស្សនិកជននៅចាំបានថា កាលពីអំឡុងខែមីនា កន្លងទៅ បុប្ផារូបស្រស់ ដុះចេញពី ទឹកដី ខេត្តសៀម រាប កញ្ញា គង់ ចាន់រដ្ឋា បានរៀបចំខោអាវ ដាក់វ៉ាលីសអូស ឡើងយន្តចេញទៅសម្តែង និងកើបលុយ នៅអាមេរិករហូត មានការសរសើរ ថានាងជាតារាថ្មី តែមានឱកាសបានទៅ សម្តែងនៅអាមេរិកដល់ ទៅ៣ខែ។ ប៉ុន្តែទន្ទឹមគ្នានេះ ក្រេាយពេលនាងត្រទ្បប់ មកពីអាមេរិកយ៉ាងស្ងាត់ៗ មកដល់ស្រុកខ្មែរ មិនទាន់បាន១ ខែផងក៏ស្រាប់តែ មានដំណឹងថា រដ្ឋា កំពុងមានចរិកវាយឭកខ្ពស់ និង ឆ្មើងឆ្មៃដាក អ្នកសិល្បៈដូចគ្នា។

បើតាមប្រភពពី រង្វង់អ្នកសិល្បៈ ជិតដិតកញ្ញា គង់ ចាន់រដ្ឋា បានបង្ហើបប្រាប់ LookingTODAY ថា គង់ ចាន់រដ្ឋា ពេលបានទៅដល់អាមេរិក ហើតត្រទ្បប់មក ដល់ស្រុកខ្មែរវិញ នាងក៏ចាប់ផ្តើមធ្វើ ឬកពារឆ្មើងឆ្មៃ ដាក់គេឯងពិសេសគឺ អ្នកសិល្បៈដូចគ្នា។ ប្រភពបានបន្តថា ការវិលត្រទ្បប់ពីអាមេរិក មកដល់ស្រុក ខ្មែរដេាយស្ងប់ស្ងាត់ពីសំណាក់ កញ្ញា គង់ ចាន់រដ្ឋា អាចជាចេតនារបស់នាង ចង់លាក់បាំងអ្វីមួយ មិនឲ្យទស្សនិកជនបានដឹង។

ប្រាប់គេហទំព័រ LookingTODAY តាមសាអេទ្បិចត្រូណិច នាព្រឹកថ្ងៃនេះកញ្ញា គង់ ចាន់រដ្ឋា បានឲ្យដឹងថា ចំពោះរឿងគេនិយាយថា ខ្ញុំវាឬកនោះគឺអត់ទេ! តើអ្នកណាគេនិយាយ? ជារឿងរបស់មនុស្សពូកែ ច្រណែនតែប៉ុហ្នឹងហើយ។ ខ្ញុំក៏សូមបញ្ជាក់ថា ចរិកពីដើម របស់ខ្ញុំម៉េច គឺនូវតែដដែលគឺ ពុំដែលគិតរឿង តំទ្បើងឬកពារឆ្មើង ឆ្មៃដាក់នណាម្នាក់ទេ។

តារាសម្តែង និង ចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានបន្តថា ការដែលនាងមក ពីអាមេរិក ស្ងាត់ស្ងៀមនោះ មកពីនាងរវល់ហើយណាមួយ ម្តាយឈឺដូច្នេះ ពេលត្រទ្បប់មកវិញ មិនបានប្រាប់ឲ្យនណាដឹង។ ម្យ៉ាងទៀតនាងគ្មាន ចេនាចង់លាក់បាំង អ្វីមួយពីទស្សនិកជនទ្បើយ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]