ក្រុមអ្នកស្រុក រស់នៅក្នុងស្រុក Hongling នៃទីក្រុង Qionghai ខេត្ត Hainan ប្រទេសចិន បាននាំគ្នា បង្កើតនូវគោមយក្សដ៏ធំ រួចបង្ហោះឡើង ទៅលើមេឃ ដែលមើលទៅ ហាក់បីដូចជា UFO អីចឹង។


យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គោមយក្ស ដែលពួកគេបានបង្កើតនោះ មានប្រវែង៤០ម៉ែត្រ ហើយបានបង្កើតឡើង ដោយចំណាយ អស់រយៈពេល ១សប្តាហ៏ឯណោះ ដោយយុវជនវ័យក្មេង ចំនួនប្រមាណ ជាង៦០នាក់ រស់នៅក្នុងស្រុកខាងលើ។


គោមយក្ស ដែលបង្ហោះឡើងទៅលើមេឃ មើលទៅហាក់បីដូចជា UFO នេះ ត្រូវបានគេបង្កើតឡើង ដោយចំណាយអស់ប្រាក់ ចំនួន ៣០០,០០០យ័ន ឬប្រមាណជាជិត ៥ម៉ឺនដុល្លារ ដែលវាមានរួមបញ្ចូល គោមតូចៗចំនួន ៦២គោម ដែលមានប្រវែង ពី២ ទៅ៤ម៉ែត្រ។

គួរបញ្ជាក់ផងដែរថា គោមយក្យនេះ បានចាប់ផ្តើមហោះឡើង ត្រឹមកំពស់៣០ម៉ែត្រពីដី ហើយបានបន្ត ហោះអណ្តែត នៅលើផ្ទៃអាកាស ចំណាយ៣០០ម៉ែត្រទៀត។ ដំណើរការបង្ហោះគោមយក្ស ដែលមានរយៈពេល ត្រឹមតែ៥នាទីនេះ អាចទាក់ទាញ មនុស្សរាប់ពាន់ ឲ្យមកចូលរួម ទស្សនា ខណៈទស្សនិកជន បានយកទូរស័ព្ទដៃ មកថត ព្រងព្រៀតតែម្តង។


គោមយក្ស ដែលអ្នកស្រុក បានបង្ហោះនេះ គឺជាគោម ដែលធំជាងគេបំផុត ដែលអ្នកស្រុក ធ្លាប់បានធ្វើ នាពេលកន្លងមក

យ៉ាងណាមិញ ការបង្ហោះគោមនេះ ក៏ជាក្បួនមួយដែរ ដែលភាគច្រើន គេតែងតែប្រទះឃើញ នៅក្នុងពិធីបុណ្យ “Ghost Festival” របស់ប្រទេសចិន។

រូបថតខាងលើនេះ គឺជាការបង្ហោះគោម នៅក្នុងពិធីបុណ្យ “Ghost Festival”

ងាកមកមើល នៅឯទីក្រុង Qionghai ប្រទេសចិន ក៏មានការបង្ហោះគោមដ៏ធំមួយ ទៅលើផ្ទៃអាកាស ផងដែរ ខណៈគោមមួយនេះ ត្រូវបានបង្កើតឡើង ដោយគោមតូចៗ ចំនួន១៥ ដែលគោមនិមួយៗ មានប្រវែង១ម៉ែត្រ។

រូបថតខាងលើនេះ គឺជាការបង្ហោះគោម នៅក្នុងទីក្រុង Qionghai

ប្រភព ៖ shanghaiist

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]