ភ្នំពេញ៖ ជនសង្ស័យពីរ នាក់ត្រូវបានឃាត់ខ្លួន នៅម៉ោងប្រមាណ ១១យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ ក្រោយពីធ្វើ សកម្មភាព យកកំាបិទបុ័ងតោ ភ្ជង់នារីវ័យក្មេងម្នាក់ យកទូរស័ព្ទដៃម៉ាកសូនី នៅចំណុចលើស្ពាន ព្រះមុន្នីវង្ស ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនទាំងពីរនាក់នេះ ត្រូវសង្ស័យក្នុងករណី លួចមានស្ថានទម្ងន់ទោស ដោយយក កំាបិទបុ័ងតោ ភ្ជង់យកទូរស័ព្ទដៃម៉ាក សូនីអេរិចសាន់ ពណ៌ខ្មៅមួយគ្រឿង រួមនិងកូនពិល ពណ៌លឿង មួយ ផងដែរ។ នគរបាលបានបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ រុន រ៉ា ហៅ អ៊ូជី ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅផ្ទះជួលក្រុម២ ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជនសង្ស័យ ទី២ ឈ្មោះ លី សំណាង ហៅអាយួន ភេទប្រុស អាយុ២១ ឆ្នាំ ទីលំនៅ និងមុខរបរមិនពិតប្រាកដ។ ចំណែកឯនារី រងគ្រោះ ឈ្មោះ លី ថាវី អាយុ១៩ ឆ្នាំ ស្នាក់នៅខណ្ឌច្បារអំពៅ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងប្រមាណ៨យប់ នារីរងគ្រោះបាន ដើរតែម្នាក់ឯង មកទិញទឹកកក នៅគល់ស្ពាន ព្រះមុន្នីវង្ស ហើយបាននិយាយទូរស័ព្ទ ជាមួយមិត្តភ័ក្ត ពេលនោះជនសង្ស័យ ទាំងពីរនាក់ បានធ្វើសកម្មភាព ម្នាក់ក្រៀគក ម្នាក់ទៀតយក កំាបិទភ្ជង់ នារីរងគ្រោះហាម មិនឲ្យស្រែក ដើម្បីយកទូរស័ព្ទ រួចហើយក៏ រត់គេចខ្លួនបាត់ទៅ។

សាក្សីបានបន្តទៀតថា ភ្លាមៗនោះ នារីរងគ្រោះបានមក ដាក់ពាក្យបណ្តឹង នៅកន្លែងនគរបាល កម្លាំននគរបាល ប៉ុស្តិ៍ ក៏បានធ្វើការ ស្រាវជ្រាវ រហូតដល់ម៉ោង ១១និង៣០ នាទីយប់ ទើបឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ទាំងពីរ នាក់នេះ ជាបន្តបន្ទាប់ ។

យោងតាមមន្រ្តីនគរបាលប៉ុស្តិ៍ ច្បារអំពៅទី២ បានឲ្យដឹងថា ក្រោយការសួរនាំជនសង្ស័យ ទាំងពីរបានសារភាពថា ពិតជាបានធ្វើសកម្មភាព ភ្ជង់យកទូរស័ព្ទពីនារីរងគ្រោះ ប្រាកដមែន ហើយករណីនេះ សមត្ថកិច្ចបានកសាង សំណុំ រឿងបញ្ជូន បន្តតាមនីតិវីធីច្បាប់ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]