រាជធានីភ្នំពេញ ៖ សពស្ត្រីម្នាក់ ដែលត្រូវជនមិនស្គាល់ មុខអារ.កសម្លាប់ ហើយត្រូវម្ចាស់ផ្ទះជួល ប្រទះឃើញនោះ ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវ រកឃើញ និងឃាត់ខ្លួន បានហើយ គឺបុរសជាប្តី របស់ជនរងគ្រោះ តែម្តង ខណៈកំពុងសំងំ លាក់ខ្លួន នៅក្នុងផ្ទះ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៩ សីហា ២០១៤ ស្ថិតនៅចំណុច ភូមិអូរបាយក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ស្រ្តីម្នាក់ ត្រូវគេអារ.ក សម្លាប់ក្នុង បន្ទប់ជួល រហូតហើមស្អុយ ទើបម្ចាស់ផ្ទះដឹង

ប្រភពបានឱ្យដឹងថា ជនសង្ស័យជាឃាតករ និងជាប្តី របស់ជនរងគ្រោះនោះ ឈ្មោះសឿន សុងហេង អាយុ២៣ឆ្នាំ ជាបុគ្គលិក នៅភោជនីយដ្ឋាន កាំបូឌីយ៉ា ៣ ។ ចំណែកសពស្ត្រីរងគ្រោះ ជាប្រពន្ធឈ្មោះអ៊ុក យ៉ាង ហៅណាធី អាយុ៣៨ឆ្នាំ ជាមេការ ក្នុងភោជនីយដ្ឋាន កាំបូឌីយ៉ា៣ ដែរ (ទាំង២នាក់ គឺជាប្តី-ប្រពន្ធ មិនទាន់រៀបការ) ។

នគរបាលតាមប្រមាញ់ ចាប់ប្តី ក្រោយ ពី សម្លាប់ប្រពន្ធ របស់ខ្លួននៅ សង្កាត់ បឹងសាឡាង

ប្រភពបន្តថា មុនឈានដល់ការ អារ.កសម្លាប់នេះ គឺផ្តើមឡើង ដោយទំនាស់ក្នុងគ្រួសារ បន្ទាប់ពីបុរសជាប្តី មានបំណងចង់បែក តែត្រូវបានស្ត្រី ជាប្រពន្ធនោះ មិនព្រមទេ ដោយបានធ្វើការ គំរាមថា បើចង់បែកគ្នា ត្រូវប្រគល់ប្រាក់ ចំនួន៥០០ដុល្លារ សិនមក បើមិនដូច្នោះទេ រូបនាងនឹងធ្វើអំពើ ។ ឮដូច្នោះ បុរសជាឃាតករខាងលើ បានប្រើល្បិចជួលផ្ទះ ហើយណាត់ស្ត្រី ជាប្រពន្ធខាងលើ ជួបគ្នា រួចក៏ធ្វើសកម្មភាព អារ.កសម្លាប់តែម្តង ។

គួរបញ្ជាក់ថា សាកសពស្ត្រី មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ វ័យប្រមាណ៣០ឆ្នាំ បានត្រូវម្ចាស់ផ្ទះជួល ប្រទះឃើញ ក្នុងសភាព ហើមស្អុយទៅហើយ ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ សីហា ២០១៤ នៅចំណុច បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

បើតាមម្ចាស់ផ្ទះ បានឲ្យដឹងថា កាលពី៤-៥ថ្ងៃមុន ស្ត្រីរងគ្រោះ និងបុរសម្នាក់ រួមនិងស្ត្រីវ័យចំណាស់ម្នាក់ បានមកជួល បន្ទប់ស្នាក់នៅ ហើយគាត់ ក៍បានសួរនាំ រកអត្តសញ្ញាណប័ណ្ណ ផងដែរ ប៉ុន្តែចាំបាត់ៗ រហូតដល់យប់មិញនេះ គាត់ធុំក្លិនស្អុយ ខុសប្លែកធម្មតា ក៍ដើរឆ្ពោះទៅ បន្ទប់ជួលនោះ ក៍ឃើញស្ត្រីរងគ្រោះ ស្លាប់ក្នុងសភាព ហើមស្អុយ និងបានរាយការណ៍ ទៅសមត្ថកិច្ច មូលដ្ឋាន ចុះមកពិនិត្យ ។

បើតាមសមត្ថកិច្ច ករណីនេះ អាចជាឃាតកម្ម ក្នុងសំណុំរឿងអ្វីមួយ ព្រោះនៅលើសាកសព ឃើញមានស្នាមអារ.ក ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ នៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារ មកទទួលយក ទៅចាត់ចែង ធ្វើបុណ្យ តាមប្រពៃណី ។

សពស្ត្រីរងគ្រោះស្លាប់នៅក្នុងផ្ទះជួល

ទិដ្ឋភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]