ខេត្តកណ្តាល ៖ សពប្តីប្រពន្ធ វ័យចំណាស់២នាក់ ត្រូវគេប្រទះឃើញ ចង.កស្លាប់ នៅក្នុងដីឡូត៍ ផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ជាង៦ព្រឹក ថ្ងៃទី២០ សីហា ២០១៤ នេះ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ ទាំង២នាក់ប្តីប្រពន្ធ មានកូន៥នាក់ សុទ្ធតែមានគ្រួសារ រៀងៗខ្លួន រស់នៅឯរាជធានីភ្នំពេញ។ បច្ចុប្បន្នជនរងគ្រោះ រស់នៅជាមួយ ក្មួយស្រីម្នាក់ ឈ្មោះនី សីហា អាយុជាង២០ឆ្នាំ ។

ប្រភពពីកូនៗ របស់ជនរងគ្រោះ បានឱ្យដឹងថា ឪពុក ម្តាយ របស់គាត់ មានជំងឺប្រចាំកាយដូចគ្នា ដោយឪពុក មានជំងឺទឹកនោមផ្អែម ម្តាយមានជំងឺ បេះដូង ឧស្សាហ៍ធ្វើទុក្ខដូចគ្នា។

កាលពីរយៈពេល មួយខែមុននេះ ម្តាយរបស់គាត់ បានរត់ចោលឪពុក ទៅរស់នៅ ខេត្តកោះកុង ដោយសារ ឪពុករបស់គាត់ ចេះតែរករឿង ប្រចណ្ឌពេក។ ក្រោយមក ឪពុករបស់គាត់ បានទៅតាមម្តាយ ឱ្យត្រឡប់មក រស់នៅជួបជុំគ្នាវិញ ។ ពេលត្រឡប់មកវិញ ម្តាយរបស់គាត់ បានកោសក់ ហើយស្លៀកស ពាក់ស។

រហូតដល់ពេលស្លាប់នេះ គាត់ក៏មិនដឹង ពីមូលហេតុ ពិតប្រាកដ នៃការស្លាប់ របស់ឪពុក ម្តាយគាត់ដែរ។

ពេលនេះសមត្ថកិច្ចមូលដ្ឋាន កំពុងសាកសួរដំណើររឿង បន្តទៀត និងហ៊ុំព័ទ្ធ កន្លែងកើតហេតុ មិនឱ្យអ្នកណាម្នាក់ ចូលទៅជិតសពទេ រង់ចាំប៉ូលិស កោសល្យវិច័យ ខេត្តកណ្តាល ចុះមកពិនិត្យ ក្រែងមានជាប់ពាក់ព័ន្ធ នឹងករណីឃាតកម្មផ្សេងៗ៕

ជនរងគ្រោះចង.កស្លាប់បែបនេះ

សមត្ថកិច្ចកំពុងសួរនាំសាច់ញាតិជនរងគ្រោះ

ទិដ្ឋភាពភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]