កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៩ ខែសីហា ប៉ុស្តិ៍ទូរទស្សន៍ចម្រៀង SBS MTV បានរៀបចំ កម្មវិធីមួយ ឈ្មោះថា "HyunA’s Free Month" ដែល នាង HyunA បានមកជួបផ្ទាល់ ជាមួយ ពិធីការនី ទាំង២ គឺនាង Kim Yoon Joo និងនាង Park Se Jin។

ចំពោះពិធីករទាំង២នាក់នេះ ក៏បានសាកសួរ ទៅនាង HyunA ថា "តើអ្នកនឹងធ្វើអ្វី នៅពេលអ្នក ជួបជាមួយ មិត្តប្រុស របស់អ្នក?" នាង HyunA បានឆ្លើយថា "ក្នុងពេលនេះ ខ្ញុំមិនគិតពី រឿងនេះនៅឡើយទេ។ ហើយខ្ញុំនឹងគិត រឿងនេះ នៅពេលខ្ញុំ មិនរវល់ ប៉ុន្តែមិនមែន ពេលនេះនោះទេ"។

"ក្នុងពេលនេះ គឺខ្ញុំកំពុងរៀបចំ អាល់ប៊ុម ហើយក្នុងមួយឆ្នាំ ខ្ញុំត្រូវចេញ ៩អាល់ប៊ុម ដូច្នេះខ្ញុំ គ្មានពេល គិតរឿងផ្សេងៗនោះទេ។ លើស ពីនេះទៅ ទៀត ប្រសិនបើខ្ញុំ ធ្វើការផ្សព្វផ្សាយ លើអាល់ប៊ុម គឺរូបខ្ញុំ មិនបានសម្រាក រយៈពេល១ខែ រឺក៏ពាក់កណា្តលខែ ក៏មានដែរ"។

ខណៈពេលសំភាសន៍នោះដែរ អ្នកនៅក្នុងក្រុម ក៏បាននិយាយថា "អ្នកធ្វើបានល្អ ក្នុងថ្ងៃនេះ" ហើយសម្តី នេះ បានធ្វើឲ្យHyunA ស្រក់ទឹកភ្នែក ភ្លាមៗតែម្តង។

HyunA ក៏បានបន្តថា" ខ្ញុំមានការងារជាច្រើន ដែលខ្ញុំត្រូវធ្វើ  ដូច្នេះខ្ញុំមានអារម្មណ៍ថា មានសម្ពាធការងារ ច្រើន ធ្លាក់មកលើខ្ញុំ ប៉ុន្តែវាក៏ សប្បាយ ផងដែរ"។ ជាពិសេសនោះ វាជាលើកដំបូងហើយ សម្រាប់ខ្ញុំ ដែលមានកម្មវិធី ជារបស់ខ្ញុំផ្ទាល់ គឺ "HyunA’s Free Month"។ "មិនតែប៉ុណ្ណោះ ខ្ញុំក៏ បានលឺ មនុស្សជាច្រើន បាននិយាយពីខ្ញុំថា "HyunA ជាមនុស្សផ្សេងមួយទៀត ខណៈពេលទស្សនា កម្មវីធី Free month នេះ" ៕


ប្រភព Allkpop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]