ថៃ៖ មួយរយៈពេលចុងក្រោយនេះ ល្បែង Ice Bucket Challenge ត្រូវបាន មនុស្សល្បីឈ្មោះ ជាច្រើន ដូចជាតារាបាល់ទាត់ Cristiano Ronaldo (CR7) , តារាបាល់ទាត់ Darren Fletcher , ស្ថាបនិកហ្វេសប៊ុក លោក Mark Zuckerberg , ស្ថាបនិកនៃក្រុមហ៊ុន Microsoft លោក Bill Gates បាននាំគ្នា ប្រលងប្រណាំង ល្បែងមួយនេះ។

អ្វីដែលជាទីភ្ញាក់ផ្អើលនៅក្នុងអាស៊ីដែរនោះ គឺតារាស្រីនៅក្នុង ប្រទេសថៃ ឯណោះវិញ ក៏បានលេងល្បែង មួយនេះផងដែរ។ តារាស្រីថៃ ដែលគេស្គាល់ឈ្មោះថា Araya Alberta Hargate អាយុ ៣៣ឆ្នាំ បានលេង ល្បែង Ice Bucket  នេះនៅក្នុងបន្ទប់ទឹក  ដែលនាងបានបង្ហោះ ឡើងនៅក្នុង អ៊ិនស្ដាក្រាម របស់នាង ។ ជាមួយគ្នានោះ នាងក៏បានកោះហៅ តារាសម្ដែងប្រុស kun jun , តារាស្រី tukky និង តារាស្រី davikah ដែលសម្ដែងជាតួនាង នាថ កុនថ្មីរបស់ប្រទេសថៃនោះ មកចូលរួមប្រកួតដូចគ្នា។

គួរបញ្ជាក់ថា ល្បែងនេះបង្កើតឡើង ក្នុងគោលបំណង ស្វែងរកថវិកា ដើម្បីជួយទៅដល់ អ្នកជម្ងឺ (Lou Gehrig’s Disease) ពី ALS  ដែលជាសមាគមន៍ អង្គការមិន រកប្រាក់ចំណេញមួយ ដែលល្បែង លេងមួយនេះ មានប្រជាប្រិយភាពជាខ្លាំង មិនថា តែតារា និងមនុស្សល្បីៗ ចូលរួមនោះទេ តែក៏មាន អ្នកសាមញ្ញធម្មតា ជាច្រើននៅ លើពិភពលោកនេះ បានចូលរួមលេងផងដែរ៕

សូមទស្សនាតារាថៃស្រីមួយរូបនេះលេងល្បែងនេះ ទាំងអស់គ្នា៖

 

 តារាស្រី davikah

តារាស្រី tukky

លោក kun jun


រៀបចំដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]