ឥណ្ឌា៖ បុរសម្នាក់ឈ្មោះ Dinesh Kaurav វ័យ ៣៥ ឆ្នាំបានដាក់ច្រវាក់ ឪពុករបស់ខ្លួនឈ្មោះ Churaman ដែលមានអាយុ៦៥ ឆ្នាំ និងប្អូន ប្រុសម្នាក់ទៀតឈ្មោះ Suresh អាយុ២១ ឆ្នាំ ដោយសារ មូលហេតុពួកគេទាំង ២មានជំងឺខូចសតិ។

កាលពី២០ឆ្នាំមុន គឺក្នុងឆ្នាំ ១៩៩៤ ឪពុក និងប្អួនប្រុសរបស់ Dinesh ត្រូវបានពេទ្យរកឃើញថា មានបញ្ហា សតិមិនប្រក្រតី ដូច្នេះហើយបន្ទុក ព្យាបាល និងថ្លៃថ្នាំពេទ្យត្រូវធ្លាក់លើលោក Dinesh ដែលជាកូនប្រុសច្បង ទាំងស្រុងតាំង ពីពេលនោះមក។


បុរសជាឪពុកត្រូវដាក់ច្រវាក់ជាប់ជើងដោយសារតែមានជំងឺខូចសតិ

“បន្តិចម្តងៗជំងឺរបស់ពុក និងប្អូនប្រុសខ្ញុំ កាន់តែធ្ងន់ធ្ងរទៅៗ ដែលវាលំបាកខ្លាំងណាស់សំរាប់ពួក យើងក្នុងការមើលថែពួកគាត់។ ថ្ងៃខ្លះ ពួក គាត់ធ្លាប់យកដុំថ្មគប់ទៅលើអ្នកភូមិ ហើយពេលខ្លះទៀត ពួកគាត់ ដើរ វង្វេងចេញពីផ្ទះបាត់ ក៏មាន!។ ដើម្បីសុវត្ថិភាព កុំឲ្យមានបញ្ហា ដល់ អ្នកដទៃខ្ញុំបានសំរេច ចិត្ត ដាក់ច្រវាក់ជើងពួកគាត់ ទាំង២! ខ្ញុំគ្មានជំរើសផ្សេងនោះទេ” លោក Dinesh បានប្រាប់យ៉ាង ដូច្នេះ។

ទោះបីជាឪពុក និងកូនត្រូវ ជាប់ច្រវាក់យ៉ាងណាក្តីក៏ប៉ុន្តែ Dinesh និងម្តាយរបស់គេ បានមើលថែពួក គាត់គ្រប់ពេល វេលាទាំងអស់ ដូចជាការ បញ្ចុក អាហារ និង ងូតទឹកឲ្យ ជាដើម។


ប្អូនប្រុសរបស់ Dinesh ដែលដេកនៅក្នុងបន្ទប់ហើយរូបគេក៏មានជំងឺខូចសតិដែរ!

លោក Dinesh ប្រកប របរ ជាកម្មករ ដែលក្នុងមួយខែគាត់រកចំនូលបានត្រឹម ៥០ ដុល្លាអាមេរិក ប៉ុណ្ណោះ!។ គាត់រស់នៅក្នុងផ្ទះចាស់ តូច មួយដែលមានបន្ទប់២ ជាមួយប្រពន្ធ រួមទាំងម្តាយ និង ប្អូនប្រុស ហើយនិងឪពុកដែលមានជំងឺទាំង២។

គួសបញ្ជាក់ផងដែរថា Dinesh ក៏ធ្លាប់ព្យាបាល សុំជំនួយជាប្រាក់កាស ទុកសំរាប់ទិញថ្នាំព្យាបាល ពីរដ្ឋបាលស្រុកភូមិរបស់គេ ផងដែរ ប៉ុន្តែ ត្រូវបានមន្ត្រីទាំងនោះបដិសេធ៕





ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]