ភ្នំពេញ៖ បច្ចុប្បន្ន ករណីចោរឆក់ និងលួចទូរស័ព្ទ ភ្លាត់ស្នៀត ត្រូវប្រជាពលរដ្ឋចាប់បាន ហាក់ដូចជាកើនឡើង គួរអោយកត់សម្គាល់ ដោយនៅពេល ចាប់បានចោរម្តងៗ គេសង្កេតឃើញ ប្រជាពលរដ្ឋ និយមប្រើប្រាស់អំពើហឹង្សា ដោយសារតែការខឹងសម្បារ និងស្អប់ខ្ពើម អំពើចោរកម្ម ហើយថែមទៀតថតជាវីដេអូ បង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុកទៀតផង។

ដូចគ្នានេះដែរ វីដេអូថ្មីមួយទៀត ត្រូវបានបង្ហោះឡើង បង្ហាញពីសកម្មភាពរបស់ បងប្អូនប្រជាពលរដ្ឋ កំពុងចោមរោមវាយ ម្នាក់មួយដៃមួយជើង ទៅលើចោរឆក់ទូរស័ព្ទម្នាក់ បើទោះបីជាចោរ អស់លក្ខណ៍មួយនេះ លើកដៃសំពះអង្វរករ និង ប្រកែកមិនបានធ្វើ យ៉ាងណាក៏ដោយ។

យ៉ាងណាមិញ មិនមានប្រភពជាក់លាក់ណាមួយ ដែលអាចបញ្ជាក់ពីទីកន្លែងកើតហេតុនោះទេ៕


                        រូបថតជនល្មើស ប្រភពពីហ្វេសប៊ុក (រង្វង់ក្រហម)

ចង់ដឹងលម្អិត ទស្សនាវីដេអូ៖

តើប្រិយមិត្តយល់ថា ទង្វើរបស់ប្រជាពលរដ្ឋ ត្រូវរឺក៏ខុស?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]