រុស្ស៊ី៖ គ្រូបង្រៀងស្រីម្នាក់ បានបដិសេធ មិនព្រមលាលែង ពីតំណែង ទោះបីជា រូបថតអាក្រាតកាយ (Selfie) របស់នាង ត្រូវបានបង្ហោះ តាមអនឡាញ ដោយចៃដន្យ ក៏ដោយក្តី។

គ្រូបង្រៀនផ្នែកតន្ត្រី ជនជាតិរុស្ស៊ី ឈ្មោះ Elena Kornyshonkova អាយុ៤០ឆ្នាំ រស់នៅប្រទេសរុស្ស៊ី បាននិយាយថា គាត់នឹងមិនលាលែង ពីតំណែងឡើយ ក្រោយពេលដែល រូបភាពអាក្រាត របស់គាត់ ត្រូវបានបង្ហោះ ចូលទៅក្នុង បណ្តាញសង្គម ហើយត្រូវបាន មិត្តរួមការងារ និងសិស្សរបស់គាត់ មើលឃើញក៏ដោយ។ រូបភាពអាក្រាតនោះ ត្រូវបានថត នៅពេលដែល Elena ទៅដើរកម្សាន្ត នៅក្នុងប្រទេស អេស្ប៉ាញ ហើយបានធ្វើការ បង្ហោះវាដោយ ចៃដន្យ រួមជាមួយនឹង រូបភាពផ្សេងទៀត។

ជាមួយគ្នានេះដែរ Elena ដែលជាគ្រូតន្ត្រី រូបនេះ បាននិយាយថា គាត់បង្ហោះរូបភាព អាក្រាតកាយ របស់គាត់ ចូលទៅក្នុង គេហទំព័រមួយ ដោយមានបំណង ចង់ឲ្យតែ មិត្តភក្តិជិតស្និទ្ធ របស់គាត់ បានឃើញតែប៉ុណ្ណោះ។ គាត់ក៏បន្ថែមទៀតថា វាមិនមែនជារឿង ខុសឆ្គងអ្វីនោះទេ បើគ្រាន់តែ ថតរូបស្រាតនោះ។

យ៉ាងណាមិញ ទោះបីជា Elena មិនព្រមលាឈប់ យ៉ាងណាក៏ដោយ ក៏ខាងសាលា តម្រូវឲ្យគាត់ លាឈប់ ដោយទុកពេលឲ្យ រហូតដល់ ថ្ងៃទី២៥ ខែសីហានេះ បើមិនដូច្នោះទេ ខាងសាលា នឹងដេញគាត់ ចោលហើយ៕

ប្រភព៖ មេត្រូ

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]