ជប៉ុន៖ វាជារឿងចៃដន្យដ៏អាក្រក់មួយ ដែលមានលេចមុខខ្មោច  ក្នុងឈុតឆាកមួយ នៃរឿងភាគជប៉ុន។ គ្មានអ្នកណា ដឹងច្បាស់នោះទេ ថា វាជាការពិត រឺក៏ បំភាន់ភ្នែក ប៉ុន្តែបញ្ហានេះ ក៏បានលើកមក វែកញែក នៅក្នុងអនឡាញផងដែរ។

ចំពោះវីដេអូនៅក្នុងរឿងភាគនេះ គឺបានមកពី កម្មវីធីទូរទស្សន៍ជប៉ុនមួយ  ដែលកម្មវីធីនេះ គឺតែងតែ បង្ហាញ ពីរឿងរន្ធត់ៗ នៅក្នុងជីវិតពិត។ បន្ថែម ពីនេះទៅទៀត ឈុតឆាកនេះ ក៏បានចាក់ផ្សាយ កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ហើយបានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី ពួកគេសង្កេតឃើញថា ដូចជាមានមុខខ្មោច នៅក្នុងកញ្ចក់ ខាងក្រោយខ្នង ស្រ្តីម្នាក់។

មិនតែប៉ុណ្ណោះ នៅក្នុងអនឡាញ គេក៏នាំគ្នា បង្ហោះវីដេអូឃើញខ្មោចនោះ ឡើងព្រោងព្រាតផងដែរ ហើយក៏មានស្រ្តីម្នាក់ បានសាកសួរទៅ មិត្តរួមការងារ របស់ នាងថា "តើអ្នកមានអារម្មណ៍ថា មានមនុស្សនៅខាងក្រោយខ្នង អ្នកដែររឺទេ?" មិត្តរួមការងារ របស់នាងក៏បាន ឆ្លើយថា "មិនពិតទេ អ្នកប្រហែល ចូលចិត្ត គិតរឿងអី ចំឡែកៗហើយ" ។

យ៉ាងណាមិញ មហាជនខ្លះបាននិយាយថា វាគ្រាន់តែ ចំណាំងផ្លាតស្រមោល របស់ក្រុមការងារថត តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា វាក៏ជា រឿងគួរឲ្យភ័យ ខ្លាចមួយ ដែលគ្មានអ្នកណាដឹងទេថា វាលេចឃើញបាន ដោយរបៀបណានោះ។

ចុះប្រិយមិត្ត គិតថា វាជាស្រមោល រឺក៏ជាមុខខ្មោចពិតមែន នៅក្នុងកញ្ចក់?  


ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]