ជប៉ុន៖ យុវវ័យជប៉ុន ជាក្រុមដែល ចូលចិត្តតុបតែងខ្លួនជាខ្លាំង ដោយក្នុងនោះ មានដូចជា ស្ទាយសក់ និង ម៉ូតសំលៀកបំពាក់ ជាដើម ដែលសុទ្ធតែមានការពេញនិយម។ ទើបហេតុនេះហើយ ចំពោះតារាម៉ូដែល មិនថាប្រុស ឬ ស្រីនោះទេ ពួកគេ សុទ្ធតែមាន អ្នកគាំទ្រ ទាំងនៅលើ បណ្តាញអ៊ិនធើណេត និង នៅខាងក្រៅផ្ទាល់ ផងដែរ។

បើយើងក្រឡេកទៅមើល តារាម៉ូដែលប្រុស វ័យក្មេងមួយរូប ដែលមួយរយៈថ្មីៗនេះ កំពុងតែ ទទួលបាន ការចាប់អារម្មណ៍ និង ការគាំទ្រខ្លាំងដែរនោះ មាន Follower នៅលើបណ្តាញសង្គម Twitter ដល់ទៅជាង ១៤,០០០ នាក់ ឯណោះ។

តារាម៉ូដែល រូបនេះ មានឈ្មោះ Batusing Takaaki ត្រូវគេស្គាល់ច្រើន តាមរយៈ ការបង្ហាញម៉ូត សំលៀកបំពាក់ ដែលមានស្ទាយប្លែកៗ គួរឲ្យទាក់ទាញ រួមជាមួយ មុខមាត់ និង រូបរាង ដ៏ស្រស់សង្ហារ របស់គេ។

គួរបញ្ជាក់ដែរថា Takaaki មានវ័យ ១៩ឆ្នាំ ជាកូនកាត់ អេស្ប៉ាញ-ជប៉ុន មានកម្ពស់ ១៧៦ សង់ទីម៉ែត្រ និង មានអាជីពជាអ្នក ថតម៉ូតឲ្យទស្សនាវដ្តី សំលៀកបំពាក់ និង ស្ទាយសក់។

ចង់ដឹងថា ម៉ូតសំលៀកបំពាក់ និង ស្ទាយសក់ របស់គេ ឡូយ និង គួរឲ្យទាក់ទាញ កំរិតណានោះ សូមប្រិយមិត្ត ទស្សនារូបភាព ខាងក្រោមជាមួយ ខ្មែរឡូត ទាំងអស់គ្នា៖

ប្រិយមិត្ត ពេញចិត្ត ស្ទាយមួយណា ជាងគេ?

ប្រភព៖ rocketnews24

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]