សហរដ្ឋអាមេរិក៖ តារាសម្ដែង ម្នាក់ បានបង្កើនភាព ល្បីល្បាញ របស់ខ្លួន នៅក្នុងសង្គម ប៉ុន្ដែល្បីរឿងចូល ដេកគុក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលមានឈ្មោះ Jonathan Phan អាយុ ២៩ឆ្នាំ ត្រូវបានគេ ស្គាល់ជាតារាសម្ដែង មកពីប្រទេសវៀតណាម បានសម្រុក ចូលទៅក្នុង ផ្ទះរបស់ស្ដ្រីម្នាក់ រួចដោះ សំលៀកបំពាក់ និងគេងជាមួយនឹង ម្ចាស់ផ្ទះតែម្ដង នៅក្នុងទីក្រុង Santa Ana Civic រដ្ឋ California។ គួរបញ្ជាក់ថា ក្រោយពីស្ដ្រី ម្ចាស់ផ្ទះ ភ្ញាក់ពីដំណេក ក៏ប្រទះឃើញ បុរសវ័យក្មេង គេងក្បែរនាងទាំង អាក្រាតកាយ រួចនាងក៏ស្រែក ឆោរឡោតែម្ដង ដែលធ្វើឲ្យជននេះ ដឹងខ្លួននិង រត់ចេញតាមមាត់បង្អួច បាត់។

តែការចាកចេញរបស់តារាសម្ដែងនេះ បានបន្សល់ទុកនៅ ខោ ទូរស័ព្ទដៃ និងកាបូបលុយរបស់ខ្លួន នៅក្នុង បន្ទប់ស្ដ្រីជាម្ចាស់ផ្ទះនេះ ដែលនេះជាភស្ដុតាង ធ្វើឲ្យ ក្រុមប៉ូលីស អាចកំនត់អត្តសញ្ញាណបាន តាមរយៈប័ណ្ណបើកបរ ដែលមាននៅក្នុង កាបូបលុយ។

នាពេលនេះ ជនសង្ស័យដែលជាតារាសម្ដែងមក ពីវៀតណាម ត្រូវបានប៉ូលីសចាប់ខ្លួន និងជាប់ទោសជា ចោរគាស់ផ្ទះ៕

រូបភាព Jonathan Phan


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]