រាជធានីភ្នំពេញ ៖ សិស្សានុសិស្សកម្ពុជា ដែលមកពី វិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យ ជាស៊ីមសន្ធរម៉ុក វិទ្យាល័យ បាក់ទូក វិទ្យាល័យ ទួលទំពូង វិទ្យាល័យ ព្រះសីហនុ (កំពង់ចាម) វិទ្យាល័យ មង្គលបុរី (បន្ទាយមានជ័យ) និងសាលា Golden Gate American School (សាលាឯកជន) បានឈ្នះ ពានរង្វាន់ លំដាប់ពិភពលោក ក្នុងកម្មវិធីសរសេរ គម្រោងអាជីវកម្ម ដែលបានធ្វើឡើង កាលពីថ្ងៃ ទី១៤ មិថុនា ២០១៤ ។

មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងរៀបចំនូវ កម្មវិធីអបអរសាទរ និងប្រគល់ វិញ្ញាបនបត្រ ដល់សិស្សានុសិស្ស កម្ពុជាទាំងនេះ ដែលបានខិតខំ ប្រឹងប្រែង រហូតដល់ ទទួលបាននូវ ជ័យលាភី លំដាប់ពិភពលោក មួយនេះនៅ ថ្ងៃទី២១ សីហា ២០១៤ខាងមុខ ក្រោមវត្តមាន របស់លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីទ្បា ។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានឲ្យដឹងថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ ជាសាធារណៈ ឲ្យបានជ្រាប ពីភាពជោគជ័យ ដ៏ត្រចះត្រចង់រ បស់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ក៏ដូចជា ដើម្បីលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធ ដែលបាន ប្រឹងប្រែងរហូត ទទួលបាន ជ័យលាភី ចំនួនពីរ ក្នុងពេលតែមួយ គឺជ័យលាភី លំដាប់ពិភពលោក និងជ័យលាភី ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ពិសេសដើម្បី បង្ហាញពី មោទនភាពរបស់ ប្រទេសកម្ពុជា ក្នុងការ ប្រកួតប្រជែង លក្ខណៈ អន្តរជាតិនេះ និងផ្សព្វផ្សាយ ឲ្យកាន់តែ ទូលំទូលាយ ដល់សិស្សានុសិស្ស ដ៏ទៃទៀត ដែលចង់ ចូលរួម នៅលើកក្រោយ ផងដែរ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតជែង សរសេរគម្រោង អាជីវកម្ម ពិភពលោក ដែលហៅកាត់ថា GEC ជាកម្មវិធី ប្រកួតប្រជែង សរសេរគម្រោង អាជីវកម្មពិភពលោក សម្រាប់យុវវ័យ ដែលកំពុងសិក្សា នៅថ្នាក់វិទ្យាល័យ ដ៏មានប្រជាប្រិយ បំផុតក្នុង ពិភពលោក ហើយកម្មវិធី ប្រកួតប្រជែងនេះ បានធ្វើឡើង តាមបច្ចេកវិទ្យា ទំនើបសកលមួយ តាមប្រប្រព័ន្ធ អ៊ីនធើរណេត ក្នុងនោះមាន បណ្តាប្រទេស ជាច្រើនបាន បញ្ជូនបេក្ខជន វ័យក្មេង របស់ពួកគេទៅ ប្រកួតប្រជែង ក្នុងកម្មវិធីនេះ ជារៀងរាល់ឆ្នាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]