តៃវ៉ាន់៖ គូស្នេហ៍មួយគូ ហាក់ដូចជាមមាញឹក យ៉ាងខ្លាំង នៅក្នុងរថភ្លើងសាធារណៈ ខណៈពេល ដែល សកម្មភាពរវល់ អ្នកទាំងពីរ បានក្លាយជាចំណីអារម្មណ៍ របស់អ្នកដំណើរ ផ្សេងទៀត។

យ៉ាងណាមិញ គូស្នេហ៍ដែលមិនអាចរងចាំ ទៅដល់សណ្ឋាគារ បាននាំគ្នា ធ្វើសកម្មភាព ត្រេកត្រអាល នៅក្នុងរថភ្លើង មួយខ្សែ ក្នុងតៃបិុ នៃតៃវ៉ាន់ ដែលសកម្មភាព របស់ពួកគេ ក៏ត្រូវបាន អ្នកដំនើរផ្សេងទៀត ថតទុក និងយកទៅបង្ហោះ ក្នុងអ៊ិនធើណេត យ៉ាងព្រោងព្រាត។ នៅក្នុងវីដេអូ បានបង្ហាញឲ្យឃើញ ពីភាគីនារីបាន យកដៃរបស់ខ្លួន ទៅធ្វើរឿងមិនសមរម្យ នៅផ្នែកខាងក្រោមរបស់ គូស្នេហ៍ ខណៈពេលដែល បុរសវិញ ព្យាយាមយកដៃរបស់ខ្លួន ទៅត្រដូសដៃនាង ផងដែរ។ តែសកម្មភាពរបស់អ្នកទាំងពីរ បានបញ្ចប់ ក្រោយពីយល់ឃើញថា មានអ្នកដំណើរផ្សេងទៀត បានប្រទះឃើញ សកម្មភាពរបស់ខ្លួន។ 

ទោះជាយ៉ាងណា ភ្លើងមិនអាច ខ្ចប់បានទេ ដោយសារតែ សកម្មភាពរបស់ អ្នកទាំងពីរ ដែលប្រព្រឹត្ដនៅ កណ្ដាល វាលបែបនេះ ត្រូវបាន ថតទុក រួចជាស្រេច និងត្រូវបាន បង្ហោះចូលទៅក្នុង អ៊ិនធើណេតផងដែរ ដែលនៅក្នុងនោះ ក៏មានអ្នកទស្សនា មួយចំនួន និយាយបែបផ្សេងថា ប្រហែលជាអ្នកទាំងពីរ កំពុងតែ ម៉ាស្សាឲ្យគ្នាទៅវិញ ទៅមក រីឯអ្នកខ្លះទៀត បញ្ចេញមតិថា ប្រហែលជាអ្នក ទាំងពីរនាក់នេះ ចង់រក្សាកម្ដៅឲ្យគ្នាហើយ.... ។

តែទោះជាសកម្មភាពទាំងនេះ គ្រាន់តែជាការម៉ាស្សា ឲ្យគ្នាយ៉ាងណា ក៏ដោយ ក៏សូមប្រិយមិត្ដទាំងឡាយ ជៀសវាងធ្វើសកម្មភាពបែបនេះ នៅតាមផ្លូវសាធារណៈ ព្រោះអាចធ្វើឲ្យអ្នកដទៃប៉ាន់ស្មាន ទៅលើផ្លូវផ្សេង និងអាចបំផ្លាញ ដល់កិត្ដិយសរបស់អ្នក គ្រួសារ និងសង្គម ហើយអ្វីដែលសំខាន់នោះ គឺសកម្មភាពទាំងនេះ អាចរុញច្រាន ឲ្យក្មេងៗធ្វើ ត្រាប់តាមគ្រប់ពេលវេលា៕

វីដេអូ៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]