ភ្នំពេញៈ អតីតតារាស្រី ធ្លាប់មានឈ្មោះល្បី និងជាតារា ដែលសម្បូរ ទៅដោយ រឿងអាស្រូវ ស្នេហាច្រើនជាងគេ នាង ពេជ្រ សេរីរ័ត្ន ថ្មីៗនេះបាន រំលេចរូបភាព ជាច្រើនបង្ហាញពី ភាពស្អិតរមួត ស្និទ្ធស្នាលជាមួយ បុរសវ័យក្មេង រូបសង្ហារម្នាក់ បង្ហោះនៅពេញ បណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ដោយនេះជា ចេតនាមួយ ដែលនាងចង់បង្ហាញ ដើម្បីបង្អួត ទស្សនិកជនពី ពន្លកស្នេហ៍ថ្មី ដែលទើបតែ បណ្តុះឡើង ។

តាមរយៈរូបថត ជាច្រើនសន្លឹក ដែលអតីត ពិធីការិនីនាង ពេជ្រ សេរីរ័ត្ន បានបង្ហោះ នៅលើ Facebook របស់នាង បានបង្ហាញ ឲ្យឃើញ ពីភាពស្និទ្ធស្នាល ផ្អែមល្ហែម ជាមួយប្រុស សង្ហារវ័យក្មេង ដោយនាងបាន ថតរូបផ្តេកផ្តួល នៅលើស្មាគ្នា ប្រៀបដូចជា គូស្នេហ៍ ហើយមិនតែប៉ុណ្ណោះ តារាស្រីវ័យ ជាង៣០ឆ្នាំរូបនេះ ថែមទាំងបាន បណ្តើរគ្នា ចេញទៅដើរលេង នៅប្រទេស វៀតណាម ថែមទៀតផង ។

នៅក្នុងរូបភាព ដែលនាង បានរំលេច ជាបន្តបន្ទាប់ជា សាធារណៈនោះ នាង ពេជ្រ សេរីរ័ត្ន មិនបានបញ្ជាក់ ពីអត្តសញ្ញាណ របស់បុរស រូបសង្ហារ សាច់សរ កូនកាត់ចិន វ័យក្មេង ម្នាក់នោះថា ជាអ្នកណាឡើយ ដែលជាដើមហេតុ ធ្វើឲ្យអ្នកលេង បណ្តេញសង្គម មួយនេះ លាន់មាត់ ស្ទើរគ្រប់គ្នាថា “គោចាស់ ចង់ស៊ីស្មៅខ្ចី” ក្រោយពីនាង បង្ហាញពី ទំនាក់ទំនង ជិតដិតជាមួយ បុរសរូបនោះ។

តែទោះជាយ៉ាងណា Looking TODAY មិនអាច ទាក់ទងទៅនាង ពេជ្រ សេរីរ័ត្ន ដើម្បីសាកសួរនាង ពីចំណងមិត្ត ភាពរវាងនាង និង កំលោះសង្ហារ ម្នាក់នោះឡើយ ព្រោះថាពេលនេះ នាងកំពុងតែស្ថិត នៅប្រទេស វៀតណាម នៅឡើយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]