អ៊ីតាលី៖  វាពិតជារឿង នឹកស្មានមិនដល់ និង ហួសចិត្ត របស់គូស្នេហ៍ថ្មីថ្មោងមួយគូ ដែលបាន ធ្វើដំណើរ កំសាន្ត ក្រេបទឹកឃ្មុំ  ប៉ុន្តែ ស្រាប់តែ ពេលមក ដល់ ផ្ទះពួកគេ វិញ បែរជានៅ ក្នុងផ្ទះ មានសុទ្ធតែ ក្រដាស បិត គ្រប់ទីកន្លែងតែម្តង។


រូបភាពៈ គូស្វាមីទាំងពីរពេលមកដល់ផ្ទះវិញ

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពីបាន រៀបការតាម ប្រពៃណី និង មានការចូលរួមពី សំណាក់ក្រុមគ្រួសារ និង មិត្តភក្តិជិតសិ្នទ្ធ រួច មកនោះ ។  លោក Jamie និង នាង Emily បានធ្វើដំណើរ កំសាន្ត ក្រេបទឹកឃ្មុំ មួយសបា្តហ៍  ដោយបានទុក កូនសោរ ឲ្យមិត្តភក្តិ ពួកគេ អាចចេញចូលក្នុងផ្ទះពួកគេបាន គឺដើម្បីជួយផ្តល់ចំណី ដល់សត្វឆ្មា ផងនោះ ។

ប៉ុន្តែអ្វីមិននឹក ស្មានដល់នោះ  មិត្តភក្តិរបស់ពួកគេ បានព្យាយាម ពេលជាង ៨ ម៉ោង បិតក្រដាស ស្អិតតូចៗ ពណ៌ លឿងមានចំនួន ជាង ១,៤០០០ សន្លឹក គ្រប់ទីកន្លែង និង គ្រប់ចន្លោះ ក្រលាត ទាំងអស់នៅ ក្នុងផ្ទះរបស់ពួកគេតែម្តង ព្រមទាំងបានសរសេរពាក្យ "សុំទោស" ផងដែរ ។ បន្ទាប់មក មិត្តភក្តិ ពួកគេក៏ បាន ដាក់បង្គប់ កាមេរ៉ា ដើម្បីមើលសកម្មភាព ភ្ញាក់ផ្អើលរបស់ពួកគេ ផងដែរ ។

យ៉ាងណាមិញ តាមរយៈវីដេអូឃ្លីបមួយនេះ  គឺអាចឃើញថា គូស្វាមីនេះ មានអារម្មណ៍ភ្ញាក់ផ្អើល ជាខ្លាំង និង ថែមទាំងញញឹម ដោយ និយាយ លេងចេញ ពេលដែលឃើញ ក្រដាសច្រើនបែបនេះ ពេញក្នុងផ្ទះ របស់ពួកគេនោះ ។

លើសពីនេះទៀត ពួកគេទាំងពីរនាក់ បានចំណាយពេល ជាង ពីរម៉ោងកន្លះ ដើម្បី បេះ ក្រដាសទាំងអស់ចេញពីក្នុងផ្ទះ ដែលនេះ ពិតជាចំនងដៃ រៀបការ ដ៏ប្លែករបស់ មិត្តភក្តិ  គូស្វាមីថ្មីថ្មោងមួយគូ នេះផងដែរ៕ 



វីដេអូ ៖ សកម្មភាពបិតក្រដាសនិង អារម្មណ៍ភ្ញាក់ផ្អើលគូស្វាមីទាំងពីរនាក់នេះ 

តើប្រិយមិត្ត យល់ឃើញយ៉ាងដូចមេ្តចដែរ ?

ប្រភព ៖ ដេលីម៉ល់

ដោយ ៖ ទីន 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]