ភ្នំពេញ៖ នៅម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ អគ្គិភ័យបានឆាបឆេះ ខុនដូ មួយកន្លែង  ស្ថិតតាមបណ្តោយ ផ្លូវលេខ ៩៩ ក្បែរផ្សារបឹងត្របែកផ្លាហ្សា។

អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចអះអាងថា ផ្តើមចេញពីការទុស្សេខ្សែភ្លើង នៅក្នុងបន្ទប់លេខ ៣០១។ ទាំងកម្លាំងនគរបាលពន្លត់អគ្គិភ័យ សមត្ថកិច្ច  មូលដ្ឋាន រួមនិងអាជ្ញាធរ កំពុងញាប់ដៃញាប់ជើង ជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

រហូតដល់ម៉ោង ៥ និង៥០នាទី ក្រោយពីការឆាបឆេះបានប្រមាណជា ២០នាទី អគ្គិភ័យ ត្រូវបានសមត្ថកិច្ច គ្រប់គ្រងបាន និងបាញ់ ទឹកពន្លត់ ស្ទើរតែរលត់ទៅវិញហើយ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]