រាជធានីភ្នំពេញ ៖ ម៉ូតូពីរគ្រឿង អ្នកបើកសុទ្ធតែ ស្រវឹងស្រា ធ្លាក់ភ្នែកដូចគ្នា បានបុកគ្នា ពេញទំហឹង ខណៈបើកវ៉ាគ្នា ជិះចុះពីលើស្ពាន បណ្តាលឱ្យ របូសស្រាល ទាំង៤នាក់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង១២ និង១០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២០ សីហា ២០១៤ នៅចំណុច គល់ស្ពាន អាកាស ៧មករា ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញ ម៉ូតូស្មាស ពណ៌ខ្មៅ មួួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BZ-4395 ជិះដោយ យុវជន៣នាក់ តាមមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីលិចទៅកើត ហើយបានបើក យ៉ាងលឿន ឆ្លងស្ពានអាកាស ៧មករា មកដល់ចំណុច កើតហេតុ បានបើកវ៉ា ម៉ូតូស្គុបពី ពណ៌ក្រហម មួួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CM-3874 បើកដោយ បុរសម្នាក់ ក្នុងទិសដៅ ស្របគ្នា ប៉ុន្តែវ៉ាមិនផុត ក៏បានទៅបុក ពីក្រោយ ម៉ូតូស្គុបពីនោះ ពេញទំហឹង បណ្តាលឱ្យ អ្នកជិះម៉ូតូ ទាំង៤នាក់ របួសស្រាល។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបាន ក្រុមគ្រួសារ មកទទួល យកទៅព្យាបាល មុខរបួស នៅមន្ទីរពេទ្យ ចំណែកម៉ូតូ ទាំងពីរគ្រឿង ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន ខណ្ឌសែនសុខ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]