ភ្នំពេញៈ នាយនគរបាលស្តីទីប៉ុស្តិ៍ចាក់អង្រែលើ  ខណ្ឌមានជ័យ ត្រូវបានគេរាយការណ៍ថា ត្រូវប្រពន្ធចុង របស់ខ្លួន ចាក់ជាច្រើន កាំបិត ចំពោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ  ហើយត្រូវ បានគេដឹកយកទៅកាន់ មន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៤នេះ ក្រោយពី ជនរងគ្រោះ និងស្ត្រីម្នាក់ ដែលជាប្រពន្ធ ចុងនោះមានទំនាស់ពាក្យសំដីជាមួយគ្នា ។

សេចក្តីរាយការណ៍ពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា  លោកបូរិន  ដែលជានាយនគរបាលស្តីទី ប៉ុស្តិ៍ចាក់អង្រែលើ ត្រូវបានស្ត្រីម្នាក់ ដែលជាស្រីស្នេហ៍ ឬ ជាប្រពន្ធចុងរបស់ខ្លួន បានទាញកាំបិតចាក់ ចំពោះជាច្រើនកាំបិត ក្រោយពីឈ្លោះ ជាមួយជនរងគ្រោះ បណ្តាលឲ្យ ធ្លាយពោះវៀន បង្កឲ្យមាន ការភ្ញាក់ផ្អើល ហើយត្រូវបានគេដឹកបញ្ជូនយកទៅ សង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ដោយឡែក ជនដៃដល់ ដែលជា ប្រពន្ធចុង ក្រោយពីបានធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការរងលោក ឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឲ្យ តាមចាប់ជនដៃដល់ ជាស្ត្រីរូប នេះ យកមកផ្តន្ទាទោសតាមច្បាប់។ យ៉ាងណាក៏ដោយគេ នៅមិនទាន់ដឹង ពីមូលហេតុដែលបង្កឲ្យ មានអំពើហិង្សានេះ នៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]