ភ្នំពេញៈ បុរសជាប្តី ដែលសម្លាប់ប្រពន្ធ របស់ខ្លួនតាំងពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៤ ហើយប្រជាពលរដ្ឋ ប្រទះឃើញសព រហូតដល់ ហើម ស្អុយរលួយ នៅផ្ទះជាន់ទី២ កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក  ត្រូវបានកម្លាំងនគរបាល ការិយាល័យ កម្រិតធ្ងន់ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល  ខណ្ឌទួលគោក ធ្វើការស្រាវ ជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួនបុរសជាប្តីរូបនេះ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤។

ស្រ្តីម្នាក់ ត្រូវគេអារ.ក សម្លាប់ក្នុង បន្ទប់ជួល រហូតហើមស្អុយ ទើបម្ចាស់ផ្ទះដឹង

ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនព្រហ្មទណ្ឌ  លោកឧត្តមសេនីយ៍ត្រីជួន ណារិន្ទ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នេះ បុរសជាប្តីដែល ពាក់ព័ន្ធ អំពើឃាតកម្មសម្លាប់ ប្រពន្ធរបស់ខ្លួននោះ  ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ និងកម្លាំង នគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការឃាត់ខ្លួន ខណៈជន សង្ស័យរូបនេះ រត់ទៅពួនសំងំ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកឧត្តមសនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួន និងមានការសួរនាំ  និងមានការ សារភាពពីទោសកំហុស របស់ ខ្លួននោះ បច្ចុប្បន្នជនសង្ស័យរូបនេះ បានបញ្ជូនទៅឃុំខ្លួនជា បណ្តោះ អាសន្ន នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការ តាមផ្លូវច្បាប់ ។

គូរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជា៩ និង៣០នាទី សពស្ត្រីម្នាក់  ដែលមានធំក្លិនស្អុយ ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅ ក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ បឹងសាឡាង  ខណ្ឌទួលគោក។ភ្លាមៗនោះកម្លាំង នគរបាល ព្រហ្មទណ្ឌ និងកម្លាំងនគរបាល មូលដ្ឋាន បាន ចុះទៅពិនិត្យសពស្ត្រីរងគ្រោះ ហើយបើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក្រោមការ បញ្ជាផ្ទាល់ពីស្នងការ នគរបាលលោកឧត្តមសេនីយ៍ជួន សុវណ្ណ និងលោកស្នងការរង ជួនណារិន្ទ រហូតទៅឈាន ទៅដល់ ការឃាត់ខ្លួន បុរសជាប្តីដែល សម្លាប់ប្រពន្ធ នេះតែម្តង ។

យ៉ាងណាក៏ដោយព័ត៌មានលម្អិត  និងមូលហេតុដែលនាំឲ្យប្តីសម្លាប់ប្រពន្ធយ៉ាងដូច្នេះ គឺមិនទាន់មានការ បញ្ជាក់កម្លាំងសមត្ថកិច្ច នៅឡើយទេ ដោយស្ថិតក្រោម ការសួរនាំបន្តទៀត៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]