ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីអាយុទើបតែ៤ឆ្នាំ ឈ្មោះ ចាន់ណាក់ ស្រីតូច រស់នៅភូមិ អណ្តូងពក ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ត្រូវបានយុវជនឈាមរាវវ័យ១៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា វាយធ្វើបាប រួចចាប់រំលោភសេព សន្ថវៈរហូត បានសម្រេចតាម ចំណង់ប្រាថ្នា ហើយសម្លាប់ក្មេងស្រីនោះ ចោលយ៉ាងឃោរឃៅ ។ ហេតុការណ៍នេះបានកើត ឡើងនៅចន្លោះពី ម៉ោង២ និង៣០ នាទី ទៅម៉ោង៣ រសៀលថ្ងៃទី១៨ សីហា ត្រង់ ចំណុចព្រៃដើម ឈើទាល ក្នុងដីចំការកៅ ស៊ូរបស់ឈ្មោះ ហឿង នៅភូមិ-ឃុំ កើតហេតុនេះ តែម្តង ។

លោកវរសេនីយ៍ត្រី ចក់ សុខកៅ នាយស្តីទីការិយាល័យព្រហ្មទណ្ឌកំរិត ធ្ងន់ខេត្ត បានប្រាប់ ឲ្យដឹងថា ក្មេងស្រីរងគ្រោះ បានដើរពីផ្ទះរបស់ខ្លួន ទៅលេងជាមួយ និងជនសង្ស័យឈ្មោះ កាំង ដា ភេទប្រុស អាយុ១៥ឆ្នាំ នាពេលរសៀល ថ្ងៃទី១៨ សីហា ក្រោយមកស្រាប់ តែបាត់មិនឃើញក្មេង ស្រីរងគ្រោះត្រឡប់ មកផ្ទះវិញនោះទេ បន្ទាប់មកឪពុកម្តាយ បានតាមរក ស្រាប់តែប្រទះឃើញ សពកូនស្រីនៅក្នុង ព្រៃដើមឈើទាល បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។

លោកវរសេនីយ៍ត្រី ចក់ សុខកៅ នាយស្តីទីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានប្រាប់បន្តថា ក្រោយពី ហេតុការណ៍នេះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានចាត់ឲ្យជំនាញ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ចុះសហការជាមួយ និងនគរបាលស្រុកត្បូងឃ្មុំ រហូតស្គាល់ អត្តសញ្ញាណ ជនសង្ស័យ ត្រូវបានរត់គេចខ្លួន បាត់ចេញពីផ្ទះ ។ ផ្អែកតាមនគរបាលការិយាល័យ បច្ចេកទេស ខេត្តក្រោយ ពីបានពិនិត្យកោសល្យវិស័យ សពក្មេង ស្រីរងគ្រោះនោះ ពិតជាត្រូវបានគេចាប់ រំលោភសេព សន្ថវៈដោយ ពិតប្រាកដមែន។ 


យុវជនសង្ស័យ

សពកុមារីរងគ្រោះ

កន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]