រាជធានីភ្នំពេញ ៖ បុរសអភ័ព្វស្នេហ៍ ជាជាងម៉ាស៊ីនម្នាក់ រួមជាមួយឪពុកក្មេក បានធ្វើដំណើរមក ប្តឹងប៉ូលិសប៉ុស្តិ៍ បឹងសាឡាង កាលពីព្រឹក ថ្ងៃទី១៩ សីហា ២០១៤ ដើម្បីឱ្យប៉ូលិស ជួយស្វែងរកប្រពន្ធ របស់ខ្លួនដែលចុះចោល ផ្ទះបាត់រយៈពេល ៤ថ្ងៃហើយមិន ដឹងទៅទីណា។

បុរសអភ័ព្វស្នេហ៍ រូបនោះឈ្មោះ ខេម ប៊ុនធឿន អាយុ២៦ឆ្នាំ មុខរបរជា ជាងម៉ាស៊ីន រីឯប្រពន្ធដែល ចុះចោលប្តីឈ្មោះ សូយ ពិសី អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ បឹងសាឡាង ដោយឡែកឪពុក ដែលរួមដំណើរ ជាមួយឈ្មោះ សៀប ហឿន អាយុ៧០ឆ្នាំ រស់នៅស្រុក គងពិសី ខេត្តកំពង់ស្ពឺ។

តាមបុរសឈ្មោះ ខៀម ប៊ុនធឿន បានឱ្យដឹងថា ប្រពន្ធរបស់ខ្លួន បានចេញពីផ្ទះ បាត់តាំងពីរសៀល ថ្ងៃទី១៦ សីហា ២០១៤ ពេលនោះខ្លួនបាន ទូរស័ព្ទទៅកាន់លេខ របស់នាងចូល តែនាងមិនទទួល លុះក្រោយមកទៀត ក៏ទំនាក់ទំនងលែងបាន។

បុរសរូបនេះបន្តថា រូបគេ និងប្រពន្ធបានរៀបការ ជាមួយគ្នារយៈពេល ២ឆ្នាំហើយ មិនទាន់មានកូន នៅឡើយទេ ហើយក៏មិនដែលមាន បញ្ហាឈ្លោះទាស់ទែង អ្វីនឹងគ្នាដែរ តែមិនដឹងមូលហេតុអ្វី បានជានាងចុះចេញ ពីផ្ទះបាត់ដោយមិន ប្រាប់អ្វីមួយម៉ាត់សោះ។ ចំណែកឪពុកនារី ដែលចុះចោលប្តីនេះ បានឱ្យដឹងថា គាត់សង្ស័យថា កូនស្រីរបស់គាត់រត់ តាមបុរសណាម្នាក់ ផ្សេងទៀត៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]