អាមេរិក៖ តារាចម្រៀងស្រី វ័យក្មេង ដែលកំពុងតែ មានភាពល្បីល្បាញ ពីមនុស្សគ្រប់ស្រទាប់នោះ គឺនាង Taylor Swift ហើយកាលពីម្សិល មិញនេះ នាងក៏ បានចេញ វីដេអូចម្រៀងថ្មីរបស់នាងផងដែរ ដែលទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន។

ចំពោះវីដេអូបទចម្រៀងនេះ មានចំនងជើងថា Shake It Off ដែលសាច់ភ្លេង មានលក្ខណៈប្លែក ពីបទចម្រៀងរបស់នាង សព្វដង។ មិនតែ ប៉ុណ្ណោះ ការសម្តែងរបស់នាង មានភាពរស់រវើកយ៉ាងខ្លាំង ទៅតាមបទចម្រៀង កាន់តែ ធ្វើឲ្យ ទស្សនិកជន ជក់ចិត្ត ក្នុងការតាមដាន វីដេអូ ចម្រៀងរបស់នាង រឹតតែខ្លាំងឡើងៗ។

មិនតែប៉ុណ្ណោះ ចំពោះការស្លៀកពាក់វិញ មានច្រើនបែបដូចជា មានទាំងសាមញ្ញ បែបហ៊ីបហប ឈុតរាំរបាំបាឡេ និងមានឈុតស៊ិចស៊ី ជាដើម។

គួរបញ្ជាក់ផងដែរថា វីដេអូបទចម្រៀង Shake It Off នេះ  គឺទើបតែចេញ កាលម្សិលមិញនោះទេ ប៉ុន្តែមាន មនុស្សចុចចូលមើល ប្រមាណ២ លានដងទៅហើយ។

ចង់ដឹងថា វីដេអូបទចម្រៀងថ្មី របស់នាង មានលក្ខណៈប្លែក និងឡូយយ៉ាងណា ទស្សនា ទាំងអស់គ្នា៖



ប្រភព Youtube

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]