ផ្លែល្មុតគឺជាផ្លែឈើ ដែលត្រូវបានដាំដុះ នៅក្នុងតំបន់ត្រូពិច ហើយវាជាផ្លែឈើ ដែលប្រជាជនខ្មែរតែងតែ ចូលចិត្តពិសា ដោយសារតែ រសជាតិផ្អែមឆ្ងាញ់ ត្រជាក់ចិត្តរបស់វា។ ក្រៅពីមានរសជាតិ ដែលគួរឲ្យចង់ ទទួលទាន ហើយ ផ្លែល្មុតបានផ្តល់អត្ថប្រយោជន៍ សុខភាព ជាច្រើន ដល់លោកអ្នក។ ខាងក្រោមគឺអត្ថប្រយោជន៍ សុខភាពសំខាន់ៗ ទាំង ៧ យ៉ាង របស់ផ្លែល្មុត៖

១. ជួយដល់សុខភាពភ្នែក ៖ ផ្លែល្មុត គឺជាផ្លែឈើដែល មានគុណប្រយោជន៍ បំផុតសំរាប់ សុខភាពភ្នែក របស់លោកអ្នក ដោយសារតែ វាសំបូរដោយ វីតាមីន A។ មិនតែប៉ុណ្ណោះទេ វាក៏សំបូរទៅដោយ វីតាមីន C ដែលជាសារធាតុសំខាន់ ក្នុងការសំលាប់រ៉ាឌីកាល់សេរី ដែលបង្ក ឲ្យខូចខាតដល់ ប្រស្រីភ្នែក ផងដែរ។

២. បង្កើនប្រព័ន្ធភាពស៊ាំ ៖ លោកអ្នកបានជ្រាបពីខាងលើ ហើយថា ផ្លែល្មុត សំបូរទៅដោយ វីតាមីន C ដែលដើរតួជា សារធាតុប្រឆាំង អុកស៊ីតកម្ម ដ៏ខ្លាំងក្លាបំផុត ក្នុងការសំលាប់រ៉ាឌីកាល់សេរី មិនតែប៉ុណ្ណោះទេ វាថែមទាំងអាច ជួយបង្កើនប្រព័ន្ធភាពស៊ាំ របស់អ្នក ធ្វើការកាន់តែខ្លាំង និង ការពារ ពីជំងឺឆ្លងផ្សេងៗ បានយ៉ាង មានប្រសិទ្ធភាព ទៀតផង។

៣. សម្រួលដល់ប្រព័ន្ធរំលាយអាហារ ៖ ជាតិសរសៃ ដែលមាននៅក្នុងផ្លែល្មុត ត្រូវបានគេរកឃើញថា វាបានជួយដល់ប្រព័ន្ធរំលាយអាហារ របស់អ្នក បានយ៉ាងល្អបំផុត។ សំរាប់អ្នកដែលមាន អាការៈទល់លាមក ផ្លែល្មុត គឺជាជំរើសដ៏ល្អបំផុត។ មិនតែប៉ុណ្ណោះទេ វាថែមទាំង ការពារ ការឆ្លងមេរោគ នៅក្នុង ប្រព័ន្ធរំលាយអាហារ បានយ៉ាង មានប្រសិទ្ធភាព ទៀតផង។

៤. ការពារជំងឺមហារីក ៖ ដោយសារតែ ផ្លែល្មុតសំបូរទៅដោយ វីតាមីន A និង C ដែលជាសារធាតុប្រឆាំង អុកស៊ីតកម្ម ជួយការពារ កោសិកា របស់អ្នក មិនឲ្យរងការខូចខាត ដោយសារ រ៉ាឌីកាល់សេរី។ ពីព្រោះតែ រ៉ាឌីកាល់សេរី បានធ្វើការ យ៉ាង សកម្ម ក្នុងការ បំផ្លាញកោសិកា របស់អ្នក ហើយ អាចធ្វើឲ្យកើតជំងឺ មហារីក បានទៀតផង។

៥. ជួយដល់ឆ្អឹង ៖ ក្រៅពីការពារ ជំងឺមហារីក និង សម្រួលដល់ ប្រព័ន្ធរំលាយអាហារ ហើយនោះ ផ្លែល្មុតក៏អាច ធ្វើឲ្យឆ្អឹង របស់អ្នករឹងម៉ាំ បានទៀតផង។ ដោយសារតែផ្លែល្មុត សំបូរទៅដោយជាតិកាល់ស្យូម មិនតែប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយ នៃការរលាកសន្លាក់ឆ្អឹង បានផងដែរ។

៦. ការពារមិនឲ្យចាស់ជាងវ័យ ៖ ការចាស់ជាងវ័យ គឺជាបញ្ហា ដែលមនុស្សភាគច្រើន តែងតែជួបប្រទះ ពីព្រោះតែ រ៉ាឌីកាល់សេរី  បានបង្កើតអ័រមូនម្យ៉ាង ដែលធ្វើឲ្យអ្នក មានភាព ចាស់ជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះទេ រ៉ាឌីកាល់សេរី នេះ វាបានបំផ្លាញកោសិកាស្បែក ធ្វើឲ្យស្បែក ជ្រៀវជ្រួញ និង ស្រអាប់ ទៀតផង។ ប៉ុន្តែនេះមិនមែនជាបញ្ហាទៀតទេ លោកអ្នកអាចកែខៃ និង ការពារ ភាពចាស់ជាងវ័យ ដោយគ្រាន់តែ ទទួលទានផ្លែល្មុត ប៉ុណ្ណោះ។

៧. ការពារជំងឺស្លេកស្លាំង ៖ ផ្លែល្មុតសំបូរទៅដោយ សារធាតុចិញ្ចឹម មិនតែប៉ុណ្ណោះទេ វាសំបូរដោយជាតិដែក ផូស្វ័រ និង អាស៊ីដហ្វលែត ដែលសារធាតុទាំងនេះ ហើយ អាចបង្កើននូវ ការដុះគ្រាប់ឈាម ក្រហម ធ្វើឲ្យអ្នកជៀសផុត ពីជំងឺស្លេកស្លាំង បានយ៉ាងមាន ប្រសិទ្ធភាព។

ទាំងនេះ គឺជាអត្ថប្រយោជន៍ សុខភាព ទាំង ៧ យ៉ាង របស់ផ្លែល្មុត។ តើលោកអ្នក បានពិសា ផ្លែល្មុត ញឹកញាប់ដែរទេ?

 

ប្រភព ៖ Fitness World

ដោយ ៖  ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]