ចិន៖ យន្តហោះរបស់អាកាសចរណ៍ចិន មួយឈ្មោះ China Eastern Airlines ដែលធ្វើការហោះហើរពី កោះ Hainan ឆ្ពោះទៅទីប្រជុំជន Wuhan បានពន្យារការចុះចត របស់ខ្លួនព្រោះតែ មិនបានទទួល សញ្ញា អនុញ្ញាតិឲ្យចុះចតពី សំណាក់អ្នកត្រួតពិនិត្យ ជើងហោះហើរ នៅ ព្រលានយន្តហោះ Wuhan ដោយសារ មន្ត្រីគ្រប់គ្រង អាគារត្រួតពិនិត្យ ការហោះហើរ (Flight Control Tower) ២រូប បានដេកលក់។

ទោះជាយ៉ាងណាក៏ដោយ ការចុះចតបានធ្វើឡើងនៅ១២ នាទីក្រោយ បន្ទាប់ពីយន្តហោះបានទទួល សញ្ញាអនុញ្ញាតិឲ្យចុះចត។ ផ្នែក គ្រប់គ្រង អាកាសយានដ្ឋាន បានប្រាប់ឲ្យដឹងផង ដែរថា មន្ត្រីទាំង២នាក់នោះត្រូវបានគេហៅមក ធ្វើការស្តីបន្ទោស បន្ទាប់ពីមានភាពធ្វេស ប្រហែសចំពោះ ការបំពេញមុខងារ របស់ពួកគេ។

មន្រ្តីទាំង២ខាងលើ ក៏ត្រូវបានគេផាកពិន័យផងដែរ ដោយសារ តែប្រព្រឹត្តខុសនឹងបទបញ្ជារដ្ឋបាល និង មុខងារ ជាអ្នក គ្រប់គ្រងការហោះ ហើរ ព្រោះតែដេកលក់ ក្នុងពេលធ្វើការ ដែលធ្វើឲ្យយន្តហោះ ហោះហើរ ឆ្វែលចុះឡើង ដោយសារបាត់ការទំនាក់ទំនង ពីពួកគេទាំង២៕


អាគារត្រួតពិនិត្យការហោះហើរ (Flight Control Tower) នៅព្រលានយន្តហោះ Wuhan

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]