រាជធានីភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីរដ្ឋាករទឹកត្រូវ បានជនមិនស្គាល់ មុខវាយសម្លាប់ យ៉ាងអាណោាចអាធ័ម បង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៦ព្រឹកថ្ងៃទី១៩ សីហា ២០១៤ នេះ ស្ថិតនៅចំណុចក្បែរ ចិញ្ចើមផ្លូវកែវ ចិន្តា ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះរស់ ចន្ទ្រា អាយុ២១ឆ្នាំ ជាមន្ត្រីរដ្ឋាករទឹក មានទីលំនៅក្បែរក ន្លែងកើតហេតុខាងលើ ។ ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះ ម៉ូតូកញ្ចាស់មួយគ្រឿង ដើម្បីត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុច កើតហេតុខាងលើ ក៏ត្រូវជនមិនស្គាល់ ស្ទាក់វាយសម្លាប់តែម្តង ហើយម៉ូតូកញ្ចាស់ មួយគ្រឿងនោះ ក៏ត្រូវបានបាត់ដែរ ។

ទោះបីជាយ៉ាងណា មជ្ឈដ្ឋានជុំវិញត្រូវបាន សន្និដ្ឋានថា អាចជាករណីគំនុំ មិនមែនជាករណីប្លន់ម៉ូតូទេ ព្រោះម៉ូតូរបស់ជនរងគ្រោះ គឺជាម៉ូតូកញ្ចាស់មួយគ្រឿង ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]