ភ្នំពេញ៖ វីដេអូមួយ ត្រូវបានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីការប្រកែកគ្នាមួយប្រាវ រវាងបុរសម្នាក់ ជាមួយនឹងប៉ូលីសចរាចរ រហូតបង្កភាពភ្ញាក់ផ្អើល ដល់អ្នកដំណើរចោមរោមមើល  និង មានកិច្ចអន្តរាគមន៍ ពីសំណាក់ កងរាជអាវុធហត្ថ ទៀតផង ដែលបានកើតឡើង នៅម្តុំជិតព្រលានយន្តហោះអន្តរជាតិ ពោធិ៍ចិនតុង។

បើតាមរយៈការរៀបរាប់ ពីម្ចាស់វីដេអូឃ្លីប ដែលជាអ្នកស្ថិតនៅទីតាំង កើតហេតុផ្ទាល់ គាត់បានឲ្យដឹងថា នេះជាហេតុការណ៍ ប៉ូលីសចរាចរ ឃាត់បុរសម្នាក់ ដែលស្ថិតក្នុងស្ថានភាពរងរបួស (ពាក់អាវពណ៌ស) និង កំពុងសង្ងំដេកនៅលើដី ខណៈបុរសម្នាក់ទៀត ទាមទារ ឲ្យមានការបញ្ជូន បុរសពាក់អាវសនោះ ទៅកាន់មន្ទីរពេទ្យជាមុនសិន។ យ៉ាងណាមិញ ខាងប៉ូលីសចរាចរ គាត់មិនអនុញ្ញាតឲ្យទៅឡើយ ដោយសារតែ បុគ្គលម្នាក់នេះ បានជិះម៉ូតូ ទៅប៉ះរថយន្តគេ ដោយតម្រូវឲ្យសងខាងភាគីរថយន្ត ជាមុនសិន។

ក្នុងនោះដែរ យើងនៅមិនអាចសន្និដ្ឋាន ពីមូលហេតុនៃវត្តមាន បុរសដែលមានកាន់ មួកសុវត្ថិភាព ពណ៌ខ្មៅ រហូតដល់កើតមានជម្លោះ ជាមួយនឹងសមត្ថកិច្ច នៅឡើយទេ៕


ចង់ដឹងទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្ត មានមតិយ៉ាងណា ចំពោះករណីនេះ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]