សឹង្ហបុរី៖ វាជារឿងពិបាកមួយ ក្នុងការទិញកាដូ ឲ្យទារក ដែលកើតមក មានអ្វីៗគ្រប់យ៉ាង ទើបអ្នកច្នៃម៉ូដសក់ ដ៏ល្បីល្បាញ របស់សឹង្ហបុរី និងជាមិត្តភក្តិ ជិតស្និទ្ធ របស់ប្តីប្រពន្ធ Fann Wong និងCristopher Lee សម្រេចចិត្ត ជូនកាដូដុំមាស ដល់ Zed កូនពួកគេ។

តាមរយៈបទសម្ភាសន៍ តាមទូរស័ព្ទ ជាមួយ SPH Razor អ្នកច្នៃម៉ូដសក់ ដ៏ល្បីល្បាញ សម្រាប់តារាស្រី សឹង្ហបុរី លោក David Gan បាននិយាយថា “ការទិញមាស គួរតែគ្រប់គ្រាន់ សម្រាប់កូនក្មេង” “ខ្ញុំប្រហែលជា ទិញដុំមាសឲ្យ Zed ដូច្នេះនៅពេល ដែលគេធំឡើង គេអាចប្រើប្រាស់ ដុំមាសនេះ សម្រាប់ទិញ សម្លៀកបំពាក់ ដ៏ស្រស់ស្អាត សម្រាប់ខ្លួនឯងហើយ”។

គួរបញ្ជាក់ផងដែរថា តារាស្រីសឹង្ហបុរី Wann Wong បានសម្រាលកូន ដោយការវះកាត់ នៅថ្ងៃបុណ្យជាតិ របស់សឹង្ហបុរី ដែលនេះគឺជាកូន ដំបូងរបស់ពួកគេ បន្ទាប់ពីរៀបការ រយៈពេល៥ឆ្នាំ ដោយមិនមាន គំរោងអ្វីទាំងអស់។

ជាមួយគ្នានេះដែរ លោក David Gan ដែលបានទៅមើល Wann Wong នៅឯមន្ទីរពេទ្យ បន្ទាប់ពីនាងសម្រាលកូន បានឲ្យដឹងថា Wann Wong បានផ្ញើរសារទៅគាត់ ខណៈពេលដែល គាត់កំពុងធ្វើការ ថានាងបាន សម្រាលកូនហើយ គឺនៅមុនលោក Gan ធ្វើដំណើរទៅ ទីក្រុងប៉េកាំង មួយថ្ងៃ ទើបគាត់ទៅមើលនាង និងកូននៅឯមន្ទីរពេទ្យ។ ដោយសារតែ Zed មានអ្វីៗគ្រប់យ៉ាង អស់ហើយ ទើបធ្វើឲ្យលោក Gan ពិបាកក្នុងការ ទិញកាដូ ឲ្យសាកសមនឹងរូបគេ ប៉ុន្តែក្រោយមក គាត់ក៏សម្រេចចិត្ត ទិញដុំមាស ទុកជាកាដូ សម្រាប់ទារក ទើបនឹងកើតរូបនេះ។

យ៉ាងណាមិញ លោក Gan ដែលបានទៅមើល Wann Wong និងកូននៅឯ មន្ទីរពេទ្យនោះ បាននិយាយទៀតថា ពួកគេទាំង២នាក់ ម្តាយកូន មានសុខភាពល្អ ហើយគាត់ពិតជា ស្ញប់ស្ញែងនាងណាស់ ដែលបានក្លាយទៅ ជាម្តាយគេបែបនេះ។ ចំណែកឯ Zed កូនរបស់ពួកគេវិញ គឺគួរឲ្យស្រលាញ់ណាស់ គ្រាន់តែកើត បានប៉ុន្មានថ្ងៃសោះ គេអាចមើលដឹងថា ទារករូបនេះ នឹងក្លាយទៅជា តារាដូចឪពុកម្តាយ នាពេលអនាគត បាត់ទៅហើយ ដោយមានមុខមាត់ ដូចឪពុក ហើយមានស្បែក ស្រស់ស្អាត ដូចម្តាយរបស់គេ៕



ប្រភព៖ Lollipop

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]