រុស្ស៊ី៖ រឿងហេតុសោកនាដកម្ម គួរឲ្យរន្ធត់មួយ បាន កើតឡើង ក្នុងយប់ ថ្ងៃអាពាហ៍ពិពាហ៍ របស់គូសា្វមីភរិយា ជនជាតិ រុស្ស៊ីមួយគូ ដែលបាន ធ្វើឲ្យ បុរសជាកូនកម្លោះ ត្រូវក្លាយជាឃាតករ ខណៈដែល កូនក្រមុំត្រូវបាន ស្លាប់ យ៉ាងអណោចអាធម៌ ។


រូបភាពៈ នាងជាកូនក្រមុំដែលបានស្លាប់

យោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា កូនកម្លោះគឺជា អ្នកដែលបានសម្លាប់ កូនក្រមុំ ផ្ទាល់ដៃ ក្នុងយប់ថ្ងៃរៀបការ  ។ ប៉ូលីសរុស្ស៊ី បាននិយាយ ថា កូនក្រមុំ វ័យ ២៧ឆ្នាំ ឈ្មោះ Filippova ត្រូវ ប្តី របស់ខ្លួន យកទឹកអាល់កុល មកស្រោច លើរូបនាងនិង បានដុតនាងទាំងរស់ បន្ទាប់ពី កូនក្រមុំ រូបនេះបាន លួច ទៅរួមដំណេក ជាមួយ គូស្នេហ៍ចាស់ របស់នាង ក្នុងយប់ ថ្ងៃរៀបការ ដោយសារតែ នាងខឹងនឹងប្តីថ្មីថ្មោងនេះ ស្រវឹងស្រា ដេកចោលនាង និង មិនរវល់ ជាមួយនាង ក្នុងយប់ផ្សំដំណេក។

ប្រភពដដែល បានឲ្យដឹងបន្ត ទៀតថា នាង Filippova បានរងរបួសយ៉ាង ធ្ងន់ធ្ងរ និង ស្លាប់នៅ ក្នុងមន្ទីរពេទ្យ ខណៈដែល កូនកម្លោះ វ័យ ៣០ឆ្នាំ ឈ្មោះ Ivan Kuzmin បានសារភាពថា ពិតជាបាន ដុតប្រពន្ធខ្លួនទាំងរស់មែន ក្រោយពីមានការចាប់ខ្លួនរួចមក។

បើតាមសាច់ញាតិរបស់ កូនក្រមុំបានឲ្យដឹងថា  កូនកម្លោះនេះ បានយកទឹកអាល់កុល ដែលសំរាប់យកមកធ្វើស្រា Vodka ស្រោចលើ នាង Filippova ក្នុងពេលនាងកំពុងដេក ហើយទោះបីជា កូនក្រមុំបានខំព្យាយាមរត់គេចយ៉ាងណា ក៏ចុងក្រោយ នាងនៅតែ ត្រូវប្តី ចិត្តឃោរឃៅ ដុតនាង ទាំងរស់។

គួរបញ្ជាក់ដែរថា  ក្រោយពីមានការស៊ើបអង្កេត រួចមក ទើបគេដឹងថា កូនកម្លោះដែលជាឃាតករ សម្លាប់ប្រពន្ធខ្លួនឯង រូបនេះ គឺ ធ្លាប់ជាប់ គុក ១០ឆ្នាំពីមុនមក ហើយដែលពេលនេះ គេនឹងត្រូវជាប់គុក ចំនួន ១៥ឆ្នាំ ទៀត លើករណីសម្លាប់ប្រពន្ធក្នុងយប់ ថ្ងៃ រៀបការខ្លួនឯង។ រីឯ គូស្នេហ៍ចាស់ របស់កូនក្រមុំ គឺប៉ូលីសបានស្គាល់ អត្តសញ្ញាណហើយផងដែរ៕ 


រូបភាពៈ នាងFilippova និង លោក (Ivan Kuzmin) ដែលជាឃាតករ 

ប្រភព៖ Dailymail

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]