សហរដ្ឋអាមេរិក៖ លោកយាយម្នាក់ ត្រូវបាន ខាងប៉ូលីសក្នុងតំបន់ និងស្ថាប័ន មើលថែកុមារ ចុះទៅសាកសួរ ក្រោយពី បង្ហោះរូបចៅ ស្រីរបស់ខ្លួន ចូលទៅក្នុង បណ្ដាញទំនាក់ ទំនងសង្គម។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកយាយម្នាក់ ដែលមិនត្រូវបាន បញ្ចេញអត្តសញ្ញាណ និងជាអ្នករស់នៅក្នុងទីក្រុងធំ Columbus រដ្ឋ Ohio ត្រូវបាន អ្នកប្រើប្រាស់ហ្វេសប៊ុក ទូរស័ព្ទប្ដឹង ប៉ូលីស បន្ទាប់ពីឃើញ រូបភាព២ សន្លឹកបានបង្ហោះឡើង។ រូបភាពមួយ ក្នុងចំណោមនោះ បានបង្ហាញពី រូបភាព ចៅស្រីរបស់គាត់ គេងក្នុងខ្ទះ ដែក សម្រាប់ដុតសាច់ និងមានដំឡូងបារាំង រុំព័ទ្ធជុំវិញ។ រីឯរូប មួយទៀត គឺទារិកានេះ បៀមក្បាលដោះ តែមានបិតស្កត់ មាត់បន្ថែមទៀត។ 

យ៉ាងណាមិញ លោកយាយរូបនេះ មិនត្រូវបាន ជាប់ទោសអ្វីនោះទេ គ្រាន់តែទទួល ដំបូន្មានពីខាង ប៉ូលីស និងរូបលោក យាយផ្ទាល់ បាននិយាយថា នេះជាមេរៀន មួយសម្រាប់គាត់ ខណៈពេលដែលគាត់ និយាយបង្ហើយថា ការពិតរូបទាំងនេះ គ្មានបញ្ហាអ្វីនោះទេ តែដោយសារ តែអ្នកឃើញ រូបទាំងនេះ មាន អារម្មណ៍តឹងតែងពេក។

ចុះសម្រាប់ប្រិយមិត្ដវិញ? យល់យ៉ាងណាវិញ? តែអ្នកទាំងអស់គ្នា គួរតែមានការប្រុងប្រយ័ត្ន ចំពោះរូបភាពទាំងឡាយ ដែលបានបង្ហោះ ឡើង ក្នុងបណ្ដាញទំនាក់ទំនងសង្គមនានា សូមមើលរូបភាពទាំងអស់គ្នា៖



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]