រាជធានីភ្នំពេញ ៖ សាកសពស្រ្តី មិនទាន់ស្គាល់ អត្តសញ្ញាណម្នាក់ វ័យប្រមាណ៣០ឆ្នាំ បានត្រូវ ម្ចាស់ផ្ទះជួល ប្រទះឃើញ ក្នុងសភាព ហើមស្អុយ ទៅហើយ ។

ហេតុការណ៍នេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល នៅម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ សីហា ២០១៤ នៅចំណុច បន្ទប់ជួល មួយកន្លែង ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

បើតាមម្ចាស់ផ្ទះ បានឲ្យដឹងថា កាលពី៤-៥ថ្ងៃមុន ស្រ្តីរងគ្រោះ និងបុរសម្នាក់ រួមនិងស្រ្តី វ័យចំណាស់ម្នាក់ បានមកជួល បន្ទប់ស្នាក់នៅ ហើយគាត់ ក៍បានសួរនំារក អត្តសញ្ញាណប័ណ្ណ ផងដែរ ប៉ុន្តែចំាបាត់ៗ រហូតដល់ យប់មិញនេះ គាត់ធុំក្លិនស្អុយ ខុសប្លែកធម្មតា ក៍ដើរឆ្ពោះ ទៅបន្ទប់ជួលនោះ ក៍ឃើញស្រ្តី រងគ្រោះស្លាប់ ក្នុងសភាព ហើមស្អុយ និងបានរាយការណ៍ ទៅសមត្ថកិច្ច មូលដ្ឋាន ចុះមកពិនិត្យ ។

បើតាមសមត្ថកិច្ច ករណីនេះ អាចជាឃាតកម្ម ក្នុងសំណុំរឿង អ្វីមួយ ព្រោះនៅលើ សាកសព ឃើញមាន ស្នាមអារ.ក ។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ច ដឹកយកទៅ តម្កល់នៅ វត្តស្ទឹងមានជ័យ រង់ចំាក្រុមគ្រួសារ មកទទួល យកទៅចាត់ចែង ធ្វើបុណ្យ តាមប្រពៃណី៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]