ព្រុយណេ៖ ក្រុមជម្រើសជាតិ ក្រោមអាយុ ២១ ឆ្នាំរបស់កម្ពុជា បានជ្រុះចេញពី ការប្រកួតដណ្តើមពានរង្វាន់ សេ្តចព្រុយនេ Hassanal Bolkiah Cup ត្រឹមវគ្គជម្រុះក្នុងពូល B ហើយ បន្ទាប់ពីចាញ់ U19 របស់វៀតណាម ក្នុងលទ្ធផល ៣ទល់នឹង០ កាលពីម្សិលមិញ កន្លងទៅនេះ។


គ្រូបង្វឹករបស់វៀតណាម លោក Guillaume Graechen ជនជាតិបារាំង (រូបថត The Brunei Times)

U21 កម្ពុជា បញ្ចប់ទៅ ដោយឈរនៅលេខរៀងទី ៤ ក្នុងពូល B មាន ៩ ពិន្ទុ ដោយ ៥ ប្រកួតកន្លងទៅ ឈ្នះ ៣ ស្មើ ០ និងចាញ់ ២ ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និងរបូតវិញ ៦ គ្រាប់។

លទ្ធផលទាំង ៥ ប្រកួត

តារាងចំណាត់ថ្នាក់ ពូល B

គួរបញ្ជាក់ផងដែរថា ៤ ក្រុមដែលអាចឡើងទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ មានដូចជា ក្រុម U19 វៀតណាម និងក្រុម U21 ម៉ាឡេស៊ី នៃពូល B ព្រមជាមួយនឹង U19 មីយ៉ាន់ម៉ា និង U19 ថៃ នៃពូល A។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះក្រុមជម្រើសជាតិ U21 កម្ពុជា?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]