អាមេរិក៖ មានរឿង គួរឲ្យភ្ញាក់ផ្អើលមួយ ពីនារីវ័យក្មេងម្នាក់ ដែលរូបនាង ចង់ជួប មុខមិត្តប្រុស របស់ខ្លួនពេក សុខចិត្តចូលលួច ស្រាគេ ដើម្បីឲ្យប៉ូលីស មកចាប់ខ្លួននាងដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីម្នាក់នោះ ឈ្មោះAlicia Walicke អាយុ២២ឆ្នាំ បានចូលលួច ស្រាក្រហមមួយដប  តម្លៃជិត៤ដុល្លារ នៅស្ថានីយ៍ចាក់សាំង Shell មួយកន្លែង។ មូលហេតុដែល នាងសម្រេចចិត្ត លួចបែបនេះ ពីព្រោះនាងចង់ឲ្យ ប៉ូលីសចាប់ ឃុំខ្លួននាង នៅគុក ដូច្នេះនាង អាចជួប មុខមិត្តប្រុសរបស់នាងបាន។ ក្នុងនោះដែរ នាង Walicke ក៏ត្រូវបានពិន័យជា ប្រាក់ចំនួន ៥០០០ ដុល្លារ លើបទល្មើស លួចនេះ។

គួរបញ្ជាក់ផងដែរថា កាលពីនាង Walicke ចូលលួច ស្រាក្រហម ក៏មានបុគ្គលិកនៅទីនោះ បានឃើញនាង ហើយរូបគេ ក៏បានទាក់ទង ទៅ ប៉ូលីស ដើម្បីឲ្យមកចាប់ខ្លួននាង។ ប៉ុន្តែនៅពេលប៉ូលីស បានមកដល់ ហេតុការណ៍នោះ គឺបានឃើញនាង កំពុងតែផឹកស្រាក្រហម ធ្វើព្រងើយ។

យ៉ាងណាមិញ នាងក៏បានប្រាប់ ទៅប៉ូលីសដែរថា នាងពិតជាចង់ជួប មុខមិត្តប្រុសរបស់នាង ខ្លាំងណាស់ ដែលរូបគាត់ ត្រូវបានចាប់ខ្លួន កាលពី ប៉ុន្មានម៉ោងមុននេះ។ តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះ បញ្ហានេះ?

នាងAlicia Walicke

ប្រភព yourjewish

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]