ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ត្បូងពេជ្រពណ៌ផ្កាឈូក ដ៏កំរ និងល្អឥតខ្ចោះ មួយគ្រាប់ ទំងន់ ៨.៤១ការ៉ាត់ នឹងត្រូវដាក់លក់ ដោយក្រុមហ៊ុន Sotheby’s ក្នុងទីក្រុងហុងកុង ដោយគេសង្ឃឹមថា វាអាចលក់បាន ក្នុងតម្លៃប្រមាណ ១៧លានដុល្លារអាមេរិក ឯណោះ។

ត្បូងពេជ្រដ៏ល្អឥតខ្ចោះ និងកំរមួយគ្រាប់នេះ ត្រូវបានរកឃើញ ដោយលោក De Beers គឺជាត្បូង ដែលមានពណ៌ផ្កាឈូក ដែលមនុស្សជាច្រើន ចង់បានបំផុត នឹងត្រូវបង្ហាញខ្លួន ក្នុងការដេញថ្លៃ នាពេលឆាប់ៗនេះ។

លោក Quek Chin Yeow មកពីក្រុមហ៊ុនដេញថ្លៃ Sotheby’s បាននិយាយថា «ក្រុមហ៊ុន Sotheby’s ពិតជាមានកិត្តិយស ខ្លាំងណាស់ ក្នុងការនាំយក នូវត្បូងពេជ្រ ដ៏អស្ចារ្យ និងកំរបែបនេះ មកដាក់ដេញថ្លៃ។ ពណ៌របស់ត្បូងនេះ គឺជាពណ៌មួយ ដែលស្រស់ស្អាតបំផុត ហើយរូបរាងរបស់វា គឺផ្តោតទៅលើ ពណ៌ផ្កាឈូកតែម្តង និងរួមបញ្ចូលជាមួយនឹង ភាពភ្លឺច្បាស់ ខុសប្លែកពីត្បូងធម្មតា។»

គួរបញ្ជាក់ផងដែរថា ត្បូងពេជ្រមួយគ្រាប់នេះ នឹងត្រូវដាក់លក់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ នៅក្នុងកម្មវិធី Sotheby's Magnificent Jewels and Jadeite Sale ក្នុងទីក្រុងហុងកុង ដោយគេសង្ឃឹមថា វាអាចលក់បាន ក្នុងចន្លោះ តម្លៃពី ១១លានដុល្លារអាមេរិក ទៅ ១៧លានដុល្លារអាមេរិក ឯណោះ។

យ៉ាងណាមិញ ត្បូងពេជ្រដ៏កំរនេះ នឹងត្រូវយកទៅដាក់បង្ហាញ ជាលើកដំបូង នៅក្នុងទីក្រុង London នៃប្រទេសអង់គ្លេស នាខែក្រោយនេះ ផងដែរ៕



ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]