ចិន៖ នៅក្នុងវីដេអូមួយ បានបង្ហាញពី ទេពកោសល្យដ៏ប៉ិនប្រសប់របស់ យុវជនមួយរូបឈ្មោះ Huang Haifeng ដែលពិការដៃ ទាំងសងខាង បានជិះកង់ក្នុងល្បឿន មួយដ៏លឿនហើយប្រើប្រាស់ចង្កា របស់គាត់សំរាប់ កាច់ចង្កូត។

Huang មានវ័យត្រឹម១៨ ឆ្នាំប៉ុណ្ណោះហើយ គេពិការដៃទាំងសងខាង តាំងពីតូចមកម្ល៉េះ មូលហេតុគឺដោយសារតែ គាត់លេងជាមួយ ម៉ាស៊ីន ត្រង់ស្វម៉ាទ័រ (Power transformer) ។ បើទោះជា ពិការដៃ ទាំងសងខាង បែបនេះក្តី ក៏ប៉ុន្តែវាមិនបានធ្វើឲ្យរូបគេបាត់បង់ ទឹកចិត្ត និងក្តីសង្ឃឹមនោះទេ ព្រោះ Huang បាន អភិវឌ្ឍន៍ខ្លួន ទៅជា អ្នកកីឡាមួយរូប។


យុវជន Huang ដែលពិការដៃទាំងសងខាង បង្ហាញជំនាញជិះកង់ដ៏ប៉ិនប្រសប់

សព្វថ្ងៃ យុវជន Huang គឺជាកីឡាករហែលទឹកអាជីព រូបគេផ្ទាល់ក៏ធ្លាប់ឈ្នះការប្រកួតជាហូរហែរ មកហើយដែរ ហើយពេលនេះគេបាន បង្ហាញជំនាញថ្មីមួយទៀត ក្រៅពីការហែលទឹក គឺជំនាញជិះកង់។ សំរាប់អ្នកដែលបានឃើញវីដេអូនេះ ពិតជាលាន់មាត់ មិនសរសើរ មិនបាន។

ចង់ដឹងថា យុវជន Huang ដែលជាជនពិការដៃ មានភាពប៉ិនប្រសប់ជិះកង់ខ្លាំងប៉ុនណា យើងទៅ មើល វីដេអូខាងក្រោមទាំងអស់គ្នា! 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]