សហរដ្ឋអាមេរិក៖ បុគ្គលិកធ្វើការ កន្លែងតំកល់សាកសពម្នាក់ បានសារភាពថា រួមភេទជាមួយនឹង សាក សពយ៉ាងតិច ១០០ នាក់ ក្នុងអំឡុងពេលធ្វើការ នេះបើតាម សេចក្ដីថ្លែងការណ៍ នៅក្នុងតុលាការបាន លើកឡើង កាលពីថ្ងៃសុក្រមុន។

ជនសង្ស័យ Kenneth Douglas វ័យ ៦០ឆ្នាំមកពី ស្រុក Hamilton រដ្ឋ Ohio បាននិយាយថា រូបគាត់ បានរួមភេទ ជាមួយនឹង សាកសព ពីចន្លោះឆ្នាំ ១៩៧៦ ដល់ ១៩៩២ នៅពេលដែលធ្វើការ ពេលយប់។

យ៉ាងណាមិញ នៅក្នុង ឆ្នាំ ២០០៨ ជនសង្ស័យនេះ ទទួលការ ផ្ដន្ទាទោសទៅនឹង ការរំលោភសាកសព ក្រោយពីបាន សារភាពថា ខ្លួនបាន រួមភេទជាមួយនឹង សាកសពក្មេងស្រីជំទង់ វ័យ ១៩ឆ្នាំ  បន្ទាប់ពីនាង ត្រូវបានគេ សម្លាប់កាលពីឆ្នាំ ១៩៩១។ តែមកដល់ឆ្នាំ ២០១២ ជនសង្ស័យនេះ ក៏បានសារភាពបន្ថែមថា រំលោភសាកសព ២នាក់ បន្ថែមទៀត ដែលការរំលោភនេះ កើតឡើងក្នុង ថ្ងៃតែមួយ ដែលសាកសព ស្រីទាំង ២នាក់នោះ ត្រូវបានសម្លាប់ និងមកដល់បច្ចុប្បន្ននេះ ជននេះ បានសារភាពទៀតថា ខ្លួន រំលោភសាកសពច្រើន ជាងការរៀបរាប់ ប្រាប់អ្នក អង្កេតការណ៍ គឺរំលោភ ប្រហែលជាជាង ១០០ សាកសព និងជាច្រើនដង រាល់ពេលដែល គេដាក់សាកសពទាំងនេះ នៅក្នុងបន្ទប់ធ្វើ កោសល្យវិច័យ។

ជាការពិតណាស់ ហេតុការណ៍នេះ បានផ្ទុះឡើង នៅពេលក្នុងឆ្នាំ ២០០៨ ដែលគេធ្វើតេស ឌីអេនអេ រួចក៏ប្រទះឃើញថា ជនសង្ស័យនេះ មានការពាក់ព័ទ្ធទៅនឹង ជនរងគ្រោះ ដែលស្លាប់ ខណៈពេលដែល ជនដៃដល់សម្លាប់ជនរងគ្រោះ ឈ្មោះថា David Steffan បានសារភាពថា ខ្លួនបានសម្លាប់នាងមែន តែមិនបានរំលោភនាង នោះទេ នេះបើតាមប្រភពព័ត៌មាន NY Daily ។

ទោះជាយ៉ាងណា ជនសង្ស័យនេះ ក៏បានសារភាព និងទទួលកំហុស ហើយនិយាយថា នៅពេលដែលខ្លួន ធ្វើសកម្មភាព រំលោភសាកសពទាំងនេះ គឺនៅពេលដែល ខ្លួនសេពគ្រឿងស្រវឹង និងបានឡើងសង្កត់ពី លើសាកសព រួចរូតខោ ធ្វើសកម្មភាពតែម្ដង។  ខណៈពេលនេះ មានក្រុមគ្រួសារ នៃជនរងគ្រោះ ៣នាក់ បានមកដាក់ពាក្យ បណ្ដឹងនៅក្នុងស្រុកនេះ និងនិយាយថា កន្លែងដែលដាក់សាកសពទាំងនេះ មិនមានការប្រុងប្រយ័ត្ន និងគ្មានមនុស្សធម៌៕

រូបភាព  Kenneth Douglas ខាងស្ដាំដៃ

រូបភាពជនរងគ្រោះ



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]