ខេត្តកំពត៖ តើមានអារម្មណ៍យ៉ាងណា នៅពេលដែលប្រិយមិត្តកំពុងតែ កំសាន្តសប្បាយជាមួយនឹង ទឹកធ្លាក់ដ៏ត្រជាក់ យ៉ាងសប្បាយ ហើយបែរជាមាន ទឹកហូរមកដូចបាក់ទំនប់?

ដូចគ្នានេះដែរ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញមានវីដេអូឃ្លីបមួយ បានបង្ហោះឡើង បង្ហាញពីសកម្មភាព របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ កំពុងតែជួយសង្គ្រោះក្មេងតូចៗ ចំនួនបីនាក់ ដែលជាប់គាំងនៅកណ្តាលទឹកធ្លាក់ អន្លង់ធំ ខណៈទឹកហូរមក ដូចបាក់ទំនប់ មើលទៅគួរអោយរន្ធត់ជាខ្លាំង។


ក្នុងនោះដែរ នៅខណៈពេលដែលទឹក កំពុងតែហូរ បក់បោកមកខ្លាំងនោះ គេមិនអាចសន្និដ្ឋានថា តើមានមនុស្សហូរទៅតាមទឹក រឺយ៉ាងណាទេ ដោយគ្រាន់តែមួយសន្ទុះក្រោយមក គេប្រទះឃើញមានក្មេងបីនាក់ ទើបផ្អើលជួយគ្នាមួយដៃមួយជើង ជួយស្រង់ឡើងបានសម្រេច។

យ៉ាងណាមិញ នេះអាចជាមេរៀនមួយ សម្រាប់ប្រិយមិត្តទាំងអស់ គប្បីបង្កើនការប្រុងប្រយ័ត្ន នៅពេលដែលកំពុងធ្វើដំណើរកំសាន្ត នារមណីយដ្ឋានទឹកធ្លាក់៕

ចង់ដឹងលម្អិត ទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]