ក្លឹបបាល់ទាត់បិសាចក្រហម Manchester United បានទំលាយឲ្យដឹងថា ពួកគេបានត្រៀមលុយ ១០០ លានផោន (១៦៧ លានដុល្លា អាមេរិក) ដើម្បីនាំយក កីឡាករ Angel Di Maria ពីក្លឹប Real Madrid ឲ្យបានមុនទីផ្សារដោះដូរកីឡាករត្រូវបិទទ្វារ។

លោក Louis van Gaal អ្នកចាត់ការទូទៅរបស់ក្លឹបបានឲ្យដឹងថា រូបលោកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បី យកខ្សែបំរើជម្រើសជាតិអាហ្សង់ទីន ខាងលើមកកាន់ទឹកដី Old Trafford។


ខ្សែបំរើ Real Madrid កីឡាករ Di Maria ដែលកំពុងក្លាយជាមុខព្រួញសំខាន់ពីក្លឹបធំៗនៅអ៊ឺរ៉ុប

“យើងមិនចង់ឲ្យឱកាសត្រូវបាត់បង់នោះទេ ដូច្នេះយើងបានត្រៀមលុយរួចរាល់ហើយ ជាង៥០ លានផោន សំរាប់ការទិញ ហើយ នឹងប្រាក់ ពលកម្ម ប្រចាំអាទិត្យរបស់គេ ក្នុងមួយអាទិត្យ គឺ២សែនផោនទៀត (ជាង៣សែនដុល្លាអាមេរិក)  ដូច្នេះសរុបទាំងអស់គឺ ១០០លានផោន” អ្នកចាត់ការទូទៅវ័យ៦៣ រូបនោះបញ្ជាក់ដូច្នេះ។

គូសបញ្ជាក់ផងដែរថា កីឡាករ Di Maria វ័យ ២៦ឆ្នាំ ត្រូវបានក្លឹប២ ធំៗនៅតំបន់អ៊ឺរ៉ុបធ្វើការទាក់ទង ដើម្បីទិញយករូបគេ ក្នុងនោះរួម មានក្លឹបជើងឯក League ២០ ជំនាន់របស់អង់គ្លេស Manchester United និងក្លឹប អ្នកមានរបស់ បារាំង Paris Saint-Germain៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]