ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៤ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ មន្ទីរពេទ្យ អាយឡេន ដែលមានជំនាញ ផ្នែកវះកាត់ កែសម្ផស្ស ត្របកភ្នែក នៅប្រទេសម៉ាឡេស៊ី បានធ្វើសិក្ខាសាលាមួយ ស្តីពីការថែទាំសុខភាពម៉ាឡេស៊ី ក្រោមប្រធានបទ៖ “ការវះកាត់ត្របកភ្នែក លើកសម្ផស្ស” ។

លោកវេជ្ជបណ្ឌិត Darren Khooteng Lye ជាអ្នកជំនាញ ផ្នែកវះកាត់ នៃមន្ទីរពេទ្យ អាយឡេន បានមានប្រសាសន៍ថា មកទល់ពេលនេះ ប្រជាជនកម្ពុជា ២ ទៅ ៣ពាន់នាក់ហើយ ដែលបានមកទទួល ការព្យាបាល និង កែសម្ផស្សផ្នែកត្របកភ្នែក នៅក្នុងប្រទេសម៉ាឡេស៊ី។

លោកបានបន្ថែមថា នេះគឺជាលើកដំបូង ដែលមន្ទីរពេទ្យរបស់ខ្លួន បានធ្វើការផ្សព្វផ្សាយជូន ប្រជាជនកម្ពុជា ឱ្យមានការយល់ដឹង ពីសេវាកម្មនេះ បន្ថែមទៀត ហើយនឹងសង្ឃឹមថា ប្រជាជនកម្ពុជា នឹងទទួលយកសេវាកម្ម កែសម្ភស្ស ត្របកភ្នែក កាន់តែច្រើន។ គួបផ្សំទៅនឹងតម្លៃសមរម្យ និង ការព្យាបាល មានទំនុកចិត្ត បើធៀបទៅនឹង ប្រទេសជិតខាង ។ លោកបន្តថា “យើងដឹងហើយថា ភ្នែកគឺជាសរីរាង្គដែលមាន សារៈសំខាន់ណាស់ ដែលមនុស្សទាំងអស់ នៅមន្ទីររបស់យើងមាន ការកែច្នៃ ឲ្យកាន់តែមានការ ទាក់ទាញ និងស្រស់ស្អាតជាងមុន»។

គួរបញ្ជាក់ថា មន្ទីរពេទ្យ អាយលេន គឺជាមន្ទីរពេទ្យ ដែលមានឧបករណ៍ និងបច្ចេកទេសទំនើប អាច ធ្វើឱ្យអតិថិជនដែល មកធ្វើការ កែសម្ភស្ស មានទំនុកចិត្ត និងមានផាសុកភាព ។ រហូតមកដល់ពេលនេះ មន្ទីរពេទ្យ បានចាប់ផ្តើមជាង ១៧ឆ្នាំហើយ និងជាមន្ទីរពេទ្យ ដែលឈានមុខគេ នៅក្នុងប្រទេស ម៉ាឡេស៊ី ហើយក៏មាន បម្រើរសេវាកម្ម ជូនអតិថិជន តាមបែបទេសចរណ៍ ដែលមានអ្នកមកព្យាបាល មកពីប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ី ក្នុងនោះមានដូចជា ឥណ្ឌូនេស៊ី សិង្ហបុរី អាម៉េរិក អូស្រា្តលី និងបណ្តាប្រទេស ជាច្រើនទៀត ផងដែរ៕






បញ្ចូលអត្ថបទ៖ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]