អាមេរិក៖ រថយន្តដ៏កម្រ១គ្រឿង របស់ក្រុមហ៊ុនផលិតរថយន្ត Ferrari ម៉ូឌែល 250 GTO Berlinetta ដែលផលិតតាំងពីឆ្នាំ ១៩៦២ នោះ បានបំបែកនូវ កំណត់ត្រាជារថយន្តថ្លៃ ជាងគេនៅ លើពិភពលោក ក្រោយពេលវាត្រូវបានគេដាក់លក់ក្នុងតំលៃ ៣៨ លានដុល្លារអាមេរិក។

រថយន្ត១គ្រឿងនេះ ស្ថិតនៅក្នុងចំណោមរថយន្ត៣៩ ប្រភេទផ្សេងទៀត ត្រូវបានគេដាក់ ដេញថ្លៃ នៅ Bonham ដែលស្ថិតនៅក្នុងទីក្រុង Carmel រដ្ឋ California, សហរដ្ឋអាមេរិក។

រថយន្ត Ferrari វ័យចំណាស់ដែល ផលិតក្នុងសតវត្សទី២០ ខាងលើ កាលពីមុនវាត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុនឯកជនមួយ ដែល ចូលចិត្ត ប្រមូលទិញរបស់ចាស់ៗ យកមករក្សាទុក។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ថ្មីរបស់រថយន្តនេះ នៅមិនទាន់រកឃើញនោះទេ ដោយត្រូវរង់ចាំ មើលថា តើនរណាមានលទ្ធភាពហ៊ាន ដេញថ្លៃ ឲ្យតំលៃរថយន្តនេះខ្ពស់ជាងគេ បន្ទាប់មកអ្នកនោះ ហើយ នឹងក្លាយជាម្ចាស់រថយន្តដ៏កម្រនេះ៕





ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]