ពិភពលោក៖ ការពិសាអាហារដែលជា ប្រភេទអាហារមាន សាច់សត្វនោះ គឺ មនុស្សភាគច្រើនចូលចិត្ត ពិសា សាច់សត្វដែល ស្រស់ៗ និងចំអិន ឆ្អិនបានល្អ  ប៉ុន្តែសម្រាប់មនុស្សជាច្រើន ក៏មានទម្លាប់ និង ការចូលចិត្ត ពិសា អាហារជា សាច់សត្វ ដែលនៅឆៅ ដោយមិន បាច់ចំអិនផងដែរ ។ ថ្ងៃនេះ ប្រិយមិត្តអាចមកស្គាល់ ប្រភេទសត្វ ៧ យ៉ាង ដែលមនុស្សមួយចំនួន និយម ពិសាទាំងរស់ និង នៅ ឆៅស្រស់ៗ ដូចខាងក្រោមនេះ ៖

១. ត្រីមឹក ៖ ត្រីមឹកត្រូវបាន និយមយកមក ពិសាទាំងរស់ ដោយជនជាតិ កូរ៉េ ហើយប្រជាជន កូរ៉េ ហៅអាហារនេះ ថា  "sannakji" ដែលត្រីមឹក ទាំងនោះ ត្រូវកាត់ដុំតូចៗ ទាំងរស់ ឬ ត្រូវបានពិសាទាំងមូល ទាំងនៅរស់ ដោយគ្រាន់តែជ្រលក់ក្នុង ទឹកជ្រលក់ម្យ៉ាង  របស់កូរ៉េ តែម្តង។

២. ត្រី ៖ សម្រាប់ប្រជាជន ជប៉ុនគឺចូលចិត្ត ពិសាត្រីនៅឆៅ ហើយ មុខម្ហូបជាច្រើន បែបជប៉ុនរួមបញ្ចូល ដោយ មានសាច់ត្រីឆៅ  ។ ចំពោះ ប្រទេសចិន ក៏មានម្ហូប ធ្វើពីត្រីឆៅ ដែល ត្រីទាំងនោះ ត្រូវបាន យកមកពិសា ដោយ សត្វត្រី នៅ ហារ មាត់ និង នៅរស់ នៅឡើយផងដែរ ។


ម្ហូបមួយមុខពីធ្វើត្រី ដែលនៅឆៅក្នុងប្រទេសចិន

៣. កាំប្រម៉ាសមុទ្រ ៖ សត្វកាំប្រម៉ាសមុទ្រ ក៏ត្រូវបាន ក្លាយជាអាហារ ដ៏ធ្ងាញ់ម្យ៉ាង មួយប្រភេទដែលត្រូវបាន យកមកពិសា ទាំងនៅ រស់ ដោយ មនុស្សផងដែរ ។


របៀបពិសា កាំប្រម៉ាសមុទ្រទាំងនៅរស់

៤. បង្គារ៖  ជាទូទៅ បង្គារ ត្រូវបានមនុស្សជាច្រើន បានប្រើជា អាហារ ដែលអាចពិសាទាំងឆៅ និង ជាសាច់សត្វសមុទ្រ ដែលនិយមពិសា ដោយ ឆៅ និង ឆ្អិន ពីមនុស្សទូទាំង ពិភពលោក ផងដែរ ។


៥. ដង្កូវឌុកឌឿ និងសត្វល្អិតច្រើនប្រភេទ៖ ប្រជាជន ជាច្រើន ជុំវិញពិភពលោក បាននិយម ពិសាសត្វល្អិត ដូចជា ដង្កូវ ឌុកឌឿ ទាំងឆៅ និង នៅរស់  ហើយប្រជាជន ភាគច្រើន ក៏ចូលចិត្តពិសា សត្វល្អិត ដែលត្រូវ បានចំអិន ជាជាងនៅ ឆៅផងដែរ ។

៦. សត្វកង្កែប ៖ សត្វកង្កែបក៏ ត្រូវបាន មនុស្សមួយ ចំនួន បានយកមកពិសា ឆៅផងដែរ ។ អាហារមួយ ប្រភេទដែល ជាអាហារ ជប៉ុនឈ្មោះ Sashimi ធ្វើពីសត្វកង្កែបឆៅ និង មានដាក់តាំងក្បាល កង្កែបក្នុងចាន អាហារតែម្តង។

មុខម្ហូប សត្វកង្កែបឆៅ ដ៏ពេញនិយមនៅជប៉ុន

៧. អយស្ទឺ ៖ ប្រភេទអាហារ សមុទ្រ អយស្ទឺ គឺភាគច្រើនគេ តែងតែយក មកពិសា ដោយ ឆៅៗ និង នៅរស់ តែម្តង ពីព្រោះ អយស្ទឺ ត្រូវបានគេ ចាត់ទុកថាវា ផ្តល់ប្រយោជន៍ សំខាន់សំរាប់ សុខភាពមនុស្ស ជាង នៅពេលដែលពិសាទាំងឆៅនោះ ។ ការពិសា អយស្ទឺ ទាំង ឆៅ ក៏ឃើញ ជាពេញនិយម សំរាប់ប្រជាជន ខ្មែរ នាពេល បច្ចុប្បន្ននេះ ផងដែរ ។ 

តើប្រិយមិត្ត ធ្លាប់បានពិសាអាហារ សត្វនៅ ឆៅ ដែរឬទេ ? ប្រភេទសត្វខាងលើណាមូយអ្នកធ្លាប់ពិសា ?

ប្រភព៖ បរទេស

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]