ក្រុមហ៊ុន ម៉េនដុម ខបភើរ៉េសិន ជប៉ុន បានអញ្ជើញលោក នីកូ អ្នកតំណាងផលិតផល ហ្គេតប៊ី កម្ពុជា ទៅទស្សន:កិច្ចនៅប្រទេស ជប៉ុន !

កាលពីថ្ងៃទី 26 ខែ សីហា កន្លងទៅនេះ លោកនីកូ បានធ្វើដំណើរ ទៅទស្សន:កិច្ចនៅ ប្រទេសជប៉ុន តាមការ អញ្ជើញរបស់ ក្រុមហ៊ុន ម៉េនដុម ខបភើរ៉េសិន ជប៉ុន, ដែលជាក្រុមហ៊ុន ផលិតនូវផលិតផល ហ្គេតប៊ី ,គួរបញ្ជាក់ផងដែរថា ហ្គេតប៊ី មានដើមកំណើត នៅប្រទេសជប៉ុន តាំងពីឆ្នាំ 1978 ហើយបានក្លាយ ទៅជាផលិតផលសំរាប់ បុរសនាំមុខគេនៅ ប្រទេសជប៉ុន បន្ទាប់មកក៏បាន ពង្រីកទីផ្សារទៅកាន់ បណ្តាប្រទេស ជាច្រើន រួមទាំងប្រទេស កម្ពុជាផងដែរ។

នាថ្ងៃដំបូងលោកនីកូបានទៅ ប្រាសាទអូសាកា រមណីយដ្ឋានដ៏ល្បី របស់ជប៉ុន ដើម្បីស្វែង យល់ពីវប្បធម៌ នៃ ប្រាសាទដ៏ល្បី ល្បាញមួយនេះ, លោកនីកូ និង ក្រុមការងារហ្គេតប៊ីកម្ពុជា ក៏បានចូលទស្សនកិច្ច ក្រុមហ៊ុន ម៉េនដុម នាទីក្រុង អូសាកា ហើយក៏ទទួល បានការស្វាគមន៍យ៉ាង កក់ក្តៅបំផុត ពីបុគ្គលិក ក្រុមហ៊ុន ម៉េនដុម ក៏ដូចជា លោក ម៉ូតុណូប៊ុ នីសុីមុរ៉ា ដែលជាអគ្គនាយក ក្រុមហ៊ុន ម៉ែនដុម ផងដែរ។ ក្រៅពីនេះក្រុមការងារ ក៏បានជួបជាមួយផ្នែក ស្រាវជ្រាវ និងអភិវឌ្ឍន៍ គុណភាពផលិតផល សំរាប់អតិថិជន ,ដែលផ្នែកនេះ មានតួនាទី បង្កើតនូវគំនិត ច្នៃប្រឌិត សំរាប់ផលិតផល ថ្មីៗ ដើម្បីបំពេញសេចក្តី ត្រូវការរបស់អតិថិជន។

ក្នុងឪកាសនោះ លោកនីកូក៏បានស្វែង យល់បន្ថែមទៀត ពីផលិតផល ហ្គេតប៊ី ជាពិសេស ផលិតផលច្នៃ ម៉ូតសក់ និង ស្ព្រៃបាញ់ខ្លួន ហ្គេតប៊ីជាដើម។ លោកនីកូបាន បន្ថែមថា បន្ទាប់ពីទស្សនកិច្ច នៅទីក្រុងអូសាកា លោកក៏បាន ធ្វើដំណើរតាម សីុនកាន់សេន ដែល ជារថភ្លើងដ៏ លឿនបំផុត របស់ជប៉ុន ដើម្បីបន្តដំណើរ ទៅកាន់ទីក្រុង តូក្យូ ,លោកក៏បានជួបជាមួយ អ្នកជំនាញម៉ូតសក់ដ៏ល្បី ប្រចាំ ប្រទេសជប៉ុន ហេតុដូនេះលោក អាចសិក្សាស្វែងយល់ពី ភាពទាន់សម័យ របស់យុវវ័យជប៉ុន ពីអ្នកជំនាញ ម៉ូតសក់ នោះផងដែរ។ លោកក៏មាន ឪកាសទៅ តំបន់សីុប៊ុយ៉ា និង ហារ៉ាជុគុ ដែលជាតំបន់ យុវវ័យដ៏ល្បីរបស់ជប៉ុន ដើម្បីសិក្សា ស្វែងយល់ ពីភាពរីកចំរើន និងភាពទាន់ សម័យរបស់យុវ វ័យជប៉ុន ក្នុងគោលបំណងយក ទៅចែករំលែក ជាមួយ យុវវ័យ កម្ពុជា។ លើសពីនេះ ទៅទៀត លោកក៏បានចូលរួម សន្និសិទសារពត៌មាន ដែលមានការចូលរួម ពីបណ្តាសារពត៌មាន ល្បីៗ របស់ជប៉ុន ដូចជា កាសែត ,ទស្សនាវដ្តី សេដ្ឋកិច្ច និងបណ្តាសារពត៌មាន ល្បីៗជាច្រើនទៀត។

នៅក្នុងសន្និសិទសារពត៌ មាននោះផងដែរ តំណាងសារពត៌មាន ទាំងអស់ក៏បានបង្ហាញ ពីការចាប់ អារម្មណ៍ តាមរយៈសំនួរ ជាច្រើន ទាក់ទង នឹង ភាពជោគជ័យ របស់ហ្គេតប៊ីកម្ពុជា ក៏ដូចជាទីផ្សារកម្ពុជា ផងដែរ ,លោកនីកូក៏បានចែករំលែក បទពិសោធន៍នៃភាព ជោគជ័យ របស់ហ្គេតប៊ីកម្ពុជា ក៏ដូចជា សក្តានុពល ទីផ្សារនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោកនីកូ ក៏បានសំដែងកា រចាប់អារម្មណ៍ថា ខ្ញុំពិតជាមានអារម្មណ៍ រំភើបរីករាយបំផុត ចំពោះ ដំណើរ ទស្សនកិច្ចលើកទី១ ដែលទទួលបានការ ស្វាគមន៍ដ៏រាក់ទាក់ កក់ក្តៅបំផុត ពីក្រុមហ៊ុន ម៉េនដុម ជប៉ុន និង ប្រជាជន ជប៉ុន។

ខ្ញុំអាចស្វែងយល់ បទពិសោធន៍ថ្មីៗ ពីប្រទេសជប៉ុន រួមមានវប្បធម៌ និងភាពទាន់សម័យ របស់ជប៉ុន។ ខ្ញុំមានមោទនភាព ដែលបានក្លាយជាអ្នក តំណាងផលិតផល ហ្គេតប៊ី ដែលជាផលិតផល ច្នៃម៉ូតសក់លក់ ដាច់លេខ ១ នៅជប៉ុន ហើយខ្ញុំក៏បានក្លាយ ជាផ្នែកមួយនៃក្រុមហ៊ុន ម៉េនដុម ,ខ្ញុំសង្ឃឹមថា ផលិតផលហ្គេតប៊ី នឹងទទួលបានការ គាំទ្របន្ថែមទៀត ហើយនឹងក្លាយ ជាផលិតផល សំរាប់បុរស លំដាប់លេខមួយ នៅកម្ពុជា។ គួររំលឹកផងដែរថា ផលិតផល ហ្គេតប៊ីត្រូវបាននាំ ចូលផ្តាច់មុខដោយ ក្រុមហ៊ុន ឌីខេអេសអេច ខេមបូឌា ហេតុដូច្នេះសូមរកទិញ ផលិតផលហ្គេតប៊ី ដែល មានបិទឡូហ្គោ ឌីខេអេសអេច ដើម្បីទទួលបាន ផលិតផលស្របច្បាប់ ហើយមានគុណភាព។

ទស្សនាវីដេអូរ ដំណើរទស្សនកិច្ច របស់នីកូ នៅប្រទេសជប៉ុនតាមរយៈលីង ហ្វេសប៊ុក៖  https://www.facebook.com/photo.php?v=785947068124347&set=vb.443809099004814&type=2&theater ឬអាចទស្សនានៅខាងក្រោម ៖

រូបភាព





បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ