សឹង្ហបុរី៖ តើប្រិយមិត្ដជឿថា នឹងមាន ប្រែត ដែរឬទេ? 

នេះអាចនិយាថា ជាប្រែត ឬខ្មោច ដែលជាធម្មតា នាថ្ងៃ ភ្ជំបិណ្ឌ ឬ សែនក្បាលទឹក (ជនជាតិចិន) ឋាននរក តែងតែបើកទ្វារ ដើម្បីឲ្យ ខ្មោចទាំងនេះ ចេញមកក្រៅដើម្បី មកទទួលអាហារ ឬចំណី ពីបងប្អូនសាច់ញាតិ ដែលបានសែនជូន (នេះជាជំនឿ ទំនៀមទំលាប់)។

តែអ្វីដ៏មិនគួរឲ្យជឿនោះ គឺកាលពីថ្ងៃសែន ក្បាលទឹក ដែលទើបតែកន្លងផុតទៅនេះ មានគេថតបាន ព្រលឹងខ្មោច ហោះនៅលើ កន្លែងដុតក្រដាស ក្នុងសឹង្ហបុរី។ ជាមួយគ្នានោះ មានការអះអាង ពីបុគ្គលិក សារព័ត៌មានរបស់សឹង្ហបុរីថា ពួកគេកំពុងតែដុតក្រដាស ឲ្យជីតារបស់ពួកគេ ដែលទើបតែចែកឋាន ក្នុងតំបន់មួយ នៃសឹង្ហបុរី។ តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះ គឺ ពួកគេឃើញស្រមោល អ្វីម្យ៉ាង ហោះឡើង លើអាកាស នៃកន្លែង ដុតក្រដាស ភ្លាមៗនោះ ពួកគេក៏ថត រូបតែម្ដង។

សូមមើលរូបភាពខាងក្រោម៖





ចុះសម្រាប់ប្រិយមិត្ដ យល់យ៉ាងណាវិញ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]