យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មេដឹកនាំ របស់ប្រទេសកូរ៉ខាងជើង លោក គីម ជុងអ៊ុន បានដំណើរការ នូវសង្គមដ៏ចម្លែក និងសម្ងាត់បំផុត នៅលើពិភពលោក ដោយផ្ទៃដីប្រមាណជា ១២១,៧០០គីឡូម៉ែត្រការ៉េ ត្រូវបានគ្រប់ដណ្តប់ មិនឲ្យមើលឃើញ សូម្បីតែមើល ពីអាវកាសមក។

ខាងក្រោមនេះ គឺជារូបភាពដ៏ចម្លែកបំផុត នៃប្រទេសកូរ៉េខាងជើង ដែលវាមានភាពងងឹត ស្ទើរតែទាំងស្រុងតែម្តង គឺនៅសល់តែ ពន្លឺតូចមួយប៉ុណ្ណោះ ដែលវាកើតចេញពី ទីក្រុងព្យុងយ៉ាង របស់ប្រទេសកូរ៉េខាងជើង។

ផ្ទុយមកវិញ ពន្លឺភ្លើង អាចមើលឃើញយ៉ាងច្បាស់ នៅក្នុងបណ្តាប្រទេស ជុំវិញប្រទេសកូរ៉េខាងជើង ដូចជាប្រទេសរុស្ស៊ី ចិន និងកូរ៉េខាងត្បូង ជាដើម ខណៈដែលប្រទេសកូរ៉េខាងត្បូង ស្ថិតពីព្រំប្រទល់ ប្រទេសកូរ៉េខាងជើង ប្រមាណជា ៥៦គីឡូម៉ែត្រប៉ុណ្ណោះ។

ប្រទេសកូរ៉េខាងជើង មានភាពងងឹត ស្ទើរទាំងស្រុង នៅសល់តែ ពន្លឺតូចមួយប៉ុណ្ណោះ ដែលវាកើតចេញពី ទីក្រុងព្យុងយ៉ាង ខណៈប្រទេសដទៃទៀត មានពន្លឺភ្លឺច្បាស់

គួរបញ្ជាក់ផងដែរថា រូបថតនៅពេលយប់ ដែលថតបានយ៉ាងច្បាស់ ខាងលើនេះ គឺបានមកពី ស្ថានីយ៍អវកាសអន្តរជាតិ ដែលត្រូវបានដំឡើង អស់រយៈពេល ២ឆ្នាំមកហើយ ដោយទីភ្នាក់ងារអវកាសអឺរ៉ុប NightPod (European Space Agency's NightPod)៕

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]